Asphalt 8 បន្ថែម​ផែនទី​ថ្មី​ ៨ ទៀត និង update ឡាន​កាន់​តែ​ទំនើប

Gameloft ថ្មីៗ​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ហ្គេម​ចេញ​ថ្មី​របស់​ខ្លួន​មួយ​ទៀត​ បន្ទាប់​ពី​ជំនាន់ Asphalt 7 គឺ Asphalt 8 ដែល​នឹង​​ចេញ​ឱ្យ​លេង​នៅ​លើ iOS និង Android នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។
ក្រុមហ៊ុន​បារាំង​ជំនាញ​ខាង​បង្កើត​ហ្គេម Gameloft បង្ហាញ​ជំនាន់ Asphalt ថ្មី​គឺ Asphalt 8: Airborne ជា​មួយ​រូប​ភាព​ដែល​ជា​ឈុត​នៅ​ក្នុង​ការ​ប្រណាំង​ឡាន​យ៉ាង​ស្វិតស្វាញ។ ការ​បង្ហើប​ឱ្យ​ដឹង​ជា​បណ្ដើរៗ​មុន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុមហ៊ុន​បាន​ចេញ​ហ្គេម​ថ្មី Gangstar Vegas ដាក់​ឱ្យ​ទាញ​យក​បាន​នៅ​លើ App Store និង​បង្ហើប​ហ្គេម​ថ្មី​មួយ​ទៀត​ឈ្មោះ Modern Combat 5។
ស៊េរី Asphalt ជា​ប្រភេទ​ហ្គេម​ប្រណាំង​ឡាន ដែល​អ្នក​លេង​អាច​លេង​បាន​យ៉ាង​ជក់ចិត្ត​ ដោយ​ការ​ប្រកួតប្រជែង​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ ព្រម​ទាំង​តិចនិក​ក្នុង​ការ​ផ្ដួល​ដៃ​គូ​ប្រកួត​ដោយ​បុក​កម្ទេច​ដើម្បី​យក​ល្បឿន​ឱ្យ​កាន់​តែ​លឿន។ មិន​តែ​ប៉ុណ្ណោះ Asphalt មាន​គុណភាព​ក្រាហ្វិក​រូប​ភ្លឺច្បាស់ ជា​មួយ​ទេសភាព​យ៉ាង​ស្រស់​ត្រកាល​តាម​វគ្គ​ប្រណាំង​ ដែល​ធ្វើ​ឱ្យ​អ្នក​លេង​ទទួល​បាន​អារម្មណ៍​ហាក់​ខ្លួន​ឯង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រណាំង​ពិតៗ​អីចឹង​ដែរ។
ជា​មួយ​គ្នា​នេះ Asphalt 8: Airborne នឹង​មាន​ផែនទី​ថ្មី​ចំនួន ៨ បន្ថែម ហើយ​នឹង​មាន​ឡាន​កាន់​តែ​ទំនើប​ដូច​ជា Lamborghini, Bugatti, Zonda, Ferrari, Mercedes និង​ក្រុមហ៊ុន​ឡាន​ល្បីៗ​ជា​ច្រើន​ទៀត។ ហ្គេម​ប្រណាំង​ឡាន​ថ្មី​នេះ​នឹង​ចូល​ខ្លួន​មក​បម្រើ​ចំណី​អារម្មណ៍​អ្នក​លេង​ដែល​ប្រើ Smart Device ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ​ចំនួន២ គឺ iOS និង Android ឆាប់ៗ​ខាង​មុខ​នេះ​ ចន្លោះ​ពី​ខែ (មិថុនា-សីហា) ជា​មួយ​តម្លៃ ៩៩សេន។ តោះ​ទៅ​មើល​វីដេអូ​តិច​មើល៍ Asphalt 8 មាន​ឡាន​ទំនើបៗ និង​វគ្គ​ថ្មីៗ​អី​ខ្លះ៖


ប្រភព៖ Sabay
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha