iOS 7 ចេញមិនបានប៉ុន្មានផង ឥឡូវនេះគេហទំព័រ gsmarena បានបង្ហោះវីដេអូដែលបង្ហាញពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការថ្មីនេះនៅលើ iPhone 5។ ចង់ដឹងពិសេសអស្ចារ្យ ខុសប្លែកពី iOS ជំនាន់មុនៗយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖
ក្រោយពី Apple ធ្វើការប្រកាសបង្ហាញ Interface ថ្មីនៅលើប្រព័ន្ធប្រតិបត្តិការ iOS 7 របស់ខ្លួនភ្លាម មានអ្នកចាប់អារម្មណ៍ជាច្រើនចង់សាកល្បងប្រើដោយផ្ទាល់ដៃ និងស្វែងយល់មុខងារថ្មីៗមួយចំនួននៅលើនោះ។ គួរឱ្យស្ដាយ iOS 7 ចេញត្រឹមជាជំនាន់ beta នៅឡើយ ដើម្បីឱ្យ Developer ធ្វើតេស្តមុននឹងចេញឱ្យប្រើទូទាំងពិភពលោក។
iOS 7 នាំមកនូវ Interface ថ្មីស្រស់ស្អាត, ប្ដូររូបរាង icon, control center ថ្មីជាមួយ toggle និង update notification center, កម្មវិធី weather ថ្មី, Safari browser, Photos and Music Player, កម្មវិធី Camera និងជាច្រើនទៀត។
iOS 7 នឹងប្រើបាននៅលើ Smart Device ដូចជា៖ iPhone 5, 4S, 4, iPad 2/3/4, iPad mini និង iPod touch 5។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះនឹងដាក់ឱ្យប្រើបាននៅអំឡុងចុងត្រីមាសទី៣ ឬអាចឈានដល់ត្រីមាសទី៤ (កញ្ញា-វិច្ឆិកា) ស្របពេលដែល iPhone 5S បង្ហាញខ្លួនដែរ។ ដោយឡែក iOS 7 នៅខណៈនេះគឺអាចប្រើបានសម្រាប់តែ Developer ប៉ុណ្ណោះ។
ប្រភព៖ Sabay
Post a Comment