Man of Steel គ្រង​តំណែង​លេខ​១​ក្នុង​ Box Office

នៅ​ចុង​សប្ដាហ៍​នេះ ​រឿង​ដែល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​តារាង ​Box Office បាន​ទៅ​លើ​រឿង ​”Man of Steel” ដោយ​រក​ប្រាក់​ចំណូល​ខ្ពស់​បំផុត​បើ​ប្រៀប​ធៀប​នឹង​រឿង​ផ្សេង​ៗ​ទៀត​។
យោង​តាម​គេហទំព័រ​ USA Todayបាន​ឲ្យ​ដឹង​ថា ​”Man of Steel” ដែល​ជា​រឿង​បែប​ផ្សង​ព្រេង​លាយ​ឡំ​ជា​មួយ​ការ​ប្រយុទ្ធ​គ្នា​បាន​ស្ថិត​ក្នុង​លំដាប់​កំពូល​ក្នុង​តារាង ​Box Office ដោយ​រក​ប្រាក់​ចំណូល​បាន​ចំនួន ​១១៣,១​លាន​ដុល្លារ​ ហើយ​នេះ​គឺ​ជា​តួ​លេខ​ប្រាក់​ចំណូល​ដែល​រក​បាន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ ក្នុង​ចំណោម​រឿង​ដែល​បាន​ចាក់​បញ្ចាំង​ផ្សេង​ៗ​ទៀត​ក្នុង​ខែ​មិថុនា​នេះ​។

ចំណែក​រឿង​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់លេខ​ពីរ​បាន​ទៅ​លើ​ ​”This is the End”​ ដែល​រក​ចំណូល​បាន​ ​២០,៥​លាន​​ ខណៈ​ដែល ​​”Now You See Me”​​ធ្លាក់​មួយ​លេខ​​មក​​​ចំណាត់​ថ្នាក់​លេខ​៣​ដោយ​រក​ប្រាក់​ចំណូល​បាន ​១០,៣​លាន​ដុល្លារ​។
ចំណែក​រឿង​”Fast & Furious” ដែល​ធ្លាប់​បាន​គ្រង​តំណែង​លេខ​១​ពីរ​​សប្ដាហ៍​ជាប់​ៗ​គ្នា​ ឥឡូវ​នេះ​បាន​ធ្លាក់​ខ្លួន​មក​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ ជាមួយ​ប្រាក់​ចំណូល​បាន​ ៩,៤​លាន​ដុល្លារ​ ហើយ​រឿង​”The Purge”ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៥​ជា​មួយ​នឹង​ប្រាក់​ចំណូល​ចំនួន​៨,២​លាន​ដុល្លារ៕

ប្រភព៖ Sabay News


Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha