អារ៉ាប៊ីសាអ៊ូឌីត​គ្រោង​បិទ Skype និង WhatsApp

ដើម្បី​រឹត​បន្តឹង​ផ្នែក​ព័ត៌មាន និង​គ្រប់គ្រង​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ទូរសព្ទ ថ្មីៗ​នេះ​ អារ៉ាប៊ីសាអ៊ូឌីត ​ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា គ្រោង​កាត់​ផ្ដាច់​សេវាកម្ម Skype និង WhatsApp ក្នុង​ប្រទេស​របស់​ខ្លួន។
ការ​គ្រោង​បិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ ដោយសារតែ ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត ចង់​ឱ្យ​កម្មវិធី​ពីរ​នេះ ដើរ​តាម​គោលការណ៍​ច្បាប់​​ប្រទេស​ខ្លួន។
កន្លង​មក​គណៈកម្មការ ព័ត៌មាន​បច្ចេកវិទ្យា និង​អ្នក​រៀបចំ​ច្បាប់​ទំនាក់ទំនង​ទូរគមនាគមន៍​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​បាន​អះអាង​ថា Skype និង WhatsApp បាន​ល្មើស​​ច្បាប់​ទូរគមនាគមន៍​ប្រទេស ហើយ​កម្មវិធី​ទាំងពីរ​ ក៏ត្រូវ​បាន​​គ្រោង​​ពិចារណា​ក្នុង​ការ​បិទ​រួចរាល់​ហើយ​ដែរ។
ដូច​គ្នា​នេះ​ដែរ​កាល​ពី​សប្ដាហ៍​មុន ប្រទេស​មូស្លីម​នេះ បាន​ហាម​​ប្រជាជន​មិន​ឱ្យ​ប្រើ បណ្ដាញ​ទំនាក់ទំនង​សង្គម Viber ផង​ដែរ។ ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិន​ទាន់​ដឹង​ទេ​ថា  ប្រទេស​ខ្លាំង​ខាង​ផលិត​ប្រេង​នេះ នឹង​បិទ​កម្មវិធី​ទាំងពីរ​ខាងលើ​នៅ​ពេល​ណា​នោះ​ទេ។ ជុំវិញ​រឿង​នេះ សូម​តាមដាន​ជាមួយ​ Sabay ​នៅ​ពេល​ក្រោយ។

ប្រភព៖ Sabay news


Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha