Nokia ចាប់​ដៃ​ Warner Bros ក្នុងខ្សែ​​ភាពយន្ត​ថ្មី

ក្រុមហ៊ុន​ទូរសព្ទ​ដៃ​នៃ​ប្រទេស​ហ្វាំងឡង់ Nokia និង​ក្រុមហ៊ុន​ផលិត​ភាពយន្ត​នៃ​សហរដ្ឋអាមេរិក Warner Bros បាន​សហការ​គ្នា​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ថ្មី​រឿង Man of Steel
រឿង​នេះ​ក៏​នឹង​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី២០ ខែ​មិថុនា ខាងមុខ​នេះ​តទៅ ស្រប​ពេល​ដែល Nokia Lumia ស៊េរី​ថ្មីៗ​ជា​ពិសេស​គឺ Nokia Lumia 920 ទើប​នឹង​បាន​ចេញ​លក់​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។
ជាមួយ​គ្នា​នេះ ដើម្បី​អបអរ​សាទរ​ការ​ចាក់​បញ្ចាំង​រឿង Man of Steel, ក្រុមហ៊ុន Nokia នៅ​កម្ពុជា​បាន​ផ្តល់​ឱកាស ឲ្យ​អតិថិជន Nokia Lumia ឈ្នះ​រង្វាន់​ទូរសព្ទ Nokia Lumia 920 និង​បន្ទះ​សាក​ថ្ម​ចំនួន ២០ ឈុត ។
លោក Jerry Manus អគ្គនាយក​នៃ​ក្រុមហ៊ុន Nokia នៅ​កម្ពុជា-ឡាវ បាន​ពន្យល់​ថា ដើម្បី​ទទួល​បាន​ឱកាស​ឈ្នះ​រង្វាន់​ដូច​បញ្ជាក់​ខាងលើ អ្នកប្រើប្រាស់​គ្រាន់តែ​ជាវ​ផលិតផល Nokia Lumia ម៉ូដែល​ណាមួយ​ដែល​មាន​ជា​អាទិ Nokia Lumia 920, Lumia 820, Lumia 720, Lumia 620, Lumia 520  ហើយ​បំពេញ​ព័ត៌មាន​នៅ​ក្នុង​គូប៉ុង ដែល​ម្ចាស់​ហាង​ប្រគល់​ជូន​នៅ​ពេល​ជាវ រួច​យក​ទៅ​ដាក់​ក្នុង​ប្រអប់​ដែល​ក្រុមហ៊ុន Nokia ដាក់​នៅ​តាម​ហាង​នីមួយៗ ជា​ការ​ស្រេច ។
លោក​បញ្ជាក់​ទៀត​ថា កម្មវិធី​ខាងលើ​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃនេះ​ត​ទៅ​រហូត​ដល់​ថ្ងៃទី ១៩ កក្កដា។ រី​ឯ​កម្មវិធី​ចាប់ឆ្នោត​ផ្តល់​សំណាង​ជូន​អតិថិជន​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី ២៨ កក្កដា ដោយ មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ MyTVផង៕
Nokia Lumia 920 ល្បីល្បាញ​គ្រប់​ទី​តំបន់​នៃ​ពិភពលោក ដោយសារ​កត្តា​ជាច្រើន​ដែល​ក្នុង​នោះ​រួម​មាន៖ បច្ចេកវិទ្យា​ថតរូប​ឈានមុខ Pureview ដែល​ធ្វើឲ្យ​ការ​ថត ទទួល​បាន​រូបភាព​បាន​ច្បាស់​បំផុត ជាពិសេស​នៅ​ក្នុង​ទី​ដែល​មាន​ពន្លឺ​ខ្សោយ,បច្ចេកវិទ្យា​ជួយ​ទប់​លំនឹង​កាមេរ៉ា (Optical Image Stabilizer) ដែល​មាន​តួនាទី ធ្វើឲ្យ​រូបថត​ច្បាស់​ដិត​ល្អ​ប្រាស់​ចាក​ពី​ភាព​ព្រិល, អេក្រង់ PureMotionHD+ ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ ផ្ទៃមុខ​នៃ​ទូរសព្ទ​បញ្ចេញ​ពន្លឺ​ភ្លឺ​ថ្លា​ត្រជាក់​ភ្នែក​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធានា Touch លឿន ហើយ​រលូន​ល្អ,ប្រដាប់​សាក​ថ្ម​ឥត​ខ្សែ រួម​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ទំនើប Windows Phone 8 ជា​ដើម។

ប្រភព៖ Sabay News

Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha