winocm ថា គាត់ នឹងបញ្ចេញ កម្មវិធី Jailbreak iOS 6.1.3/6.1.4 មុនចុងឆ្នាំនេះ

jailbreak 
ដំណឹងល្អ សំរាប់អ្នកដែលប្រើ iOS 6.13/6.1.4 ហើយរង់ចាំ Jailbreak ព្រោះ អ្នកហែកកូដ winocm បាន ប្រកាស តាមធ្វីតធើ របស់គាត់ កាលពីពេលថ្មីៗនេះថា ការបញ្ចេញ កម្មវិធី Jailbreak iOS 6.13/6.1.4 ជាសាធារណៈ នឹងកើតឡើង មុនឆ្នាំ 2014។ គួររំលឹកថា winocm បានបង្ហោះរូបភាព កម្មវិធី Cydia នៅលើ ម៉ាសីុន iPhone 4 និង 5 របស់គាត់ ដែលនេះ មានន័យថា គាត់ បានសំរេច ក្នុងការ Jailbreak iPhone ហើយ… គឺនៅសល់តែ iPod Touch និង iPad ប៉ុណ្ណោះ។
winocm-tweet-eta-jb-6.1.3
នៅក្នុងធ្វីតរបស់គាត់ គាត់ បានបង្ហាញថា គាត់ កំពុងតែ ធ្វើការ Jailbreak ម៉ាសីុន iPad ហើយគាត់ បានអរគុណ ដល់អ្នក ដែលបាន បញ្ជូន Firmware iPad អោយគាត់។ ដូចនេះ លោកអ្នក ប្រហែលជា ត្រូវរង់ចាំ 2-3 ខែទៀត នឹងបាន ប្រើ Jailbreak ហើយ៕
ប្រភព៖ ioskhmer
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha