គួររំលឹកថា Apple បានអនុញ្ញាតិ អោយអ្នកអភិវឌ្ឍ បញ្ចេញ កម្មវិធី 64-Bit សំរាប់ iPhone 5s តាំងពី ថ្ងៃ 16 ខែកញ្ញា ម៉្លេះ ហើយ កម្មវិធីនេះ ដើរតែ នៅលើ iPhone 5s ប៉ុណ្ណោះ។ បើតាម លោក Andrew Levy របស់ Crittercism បានអោយដឹងថា នៅពេលមាន ប្រព័ន្ធប្រតិបត្តិការណ៍ថ្មី ឬផ្នែករឹងថ្មី យើង នឹងឃើញ បញ្ហាកើតមានឡើង ហើយ បញ្ហានោះ នឹងត្រូវបានដោះស្រាយ មួយរយៈក្រោយ។
ក្រៅពី បញ្ហា កម្មវិធីគាំងហើយ មានអ្នកប្រើប្រាស់ 5s ខ្លះ បានជួបនឹង បញ្ហា “អេក្រង់ពណ៌ខៀវ“… នេះបើតាម ការត្អូញត្អែរ នៅលើ វិុបសាយជំនួយ របស់ ក្រុមហ៊ុន Apple។ ពួកគេ បានអោយដឹងថា នៅពេល ពួកគេ ប្រើ កម្មវិធី iWork របស់ Apple នោះ ផ្ទាំង អេក្រង់របស់ពួកគេ ឡើងពណ៌ខៀវ ហើយឧបករណ៍របស់ពួកគេ នឹងធ្វើការ Reset ដោយខ្លួនឯង។ Apple មិនទាន់បង្ហាញ ប្រតិកម្មទេ ទាក់ទងនឹងបញ្ហានេះ។
អ្នកប្រើប្រាស់ មួយចំនួន បានអោយយោបល់ថា ជាបណ្តោះអាសន្ន ដំណោះស្រាយ ជៀសវាង អេក្រង់ខៀវ គឺ អ្នកប្រើប្រាស់ គួរបិទមុខងារ iCloud របស់កម្មវិធី iWork ហើយគួរ ត្រឡប់មក Home Screen ជាមុនសិន មុននឹងបើកប្រើ កម្មវិធីដទៃទៀត និងជៀសវាង បើកកម្មវិធីដទៃទៀត តាមរយៈផ្ទាំង Multitask ដែលនៅខាងក្រោម ពេលកំពុងប្រើ iWork៕
Post a Comment