ក្រុងហ្សាកាតានិយាយថា ខ្លួននិងចូលរួមធ្វើជាអ្នកសហឧបត្ថម្ភ ពង្រាង សេចក្តីសម្រេច នៅក្នុងមហាសន្និបាតរបស់ UN បន្ទាប់ពីមានរបាយការណ៍ថា ស្ថានទូតអាមេរិក និងអូស្ត្រាលី នៅក្នុងរដ្ឋធានីប្រទេសឥណ្ឌូណេស៊ី បានប្រមូលទិន្នន័យ ដែលជាផ្នែកមួយនៃការខិតខំធ្វើចារកម្ម ដឹកនាំដោយអាមេរិកនោះ។
រដ្ឋមន្ត្រីការបរទេស ឥណ្ឌូណេស៊ី លោកម៉ាទីណាតាឡេហ្គាវ៉ា បាននិយាយប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា «គ្រប់គ្រាន់គឺវាគ្រប់គ្រាន់ហើយ»។ «ការបញ្ចេញឲ្យដឹងនៅពេលថ្មីៗនេះ និងមានឥទ្ធិពលធ្វើឲ្យខូចខាតនៅក្នុងក្របខ័ណ្ឌនៃការធ្វើទុកចិត្តគ្នា រវាងប្រទេសទាំងពីរ»។
លោកណាតាឡេហ្គាវ៉ា បានបន្ថែមថា ប្រទេសឥណ្ឌូណេស៊ី បាននិងកំពុងតែចូលរួមជាមួយ ប្រទេសអាល្លឺម៉ង់ និងប្រទេសប្រេស៊ីល នៅក្នុងនាមជាអ្នកសហឧបត្ថម្ភ សេចក្តីសម្រេច នៅក្នុងមហាសន្និបាតរបស់ UN ដើម្បីដោះស្រាយប្រភេទនៃបញ្ហាទាំងឡាយថា ឥឡូវនេះត្រូវបានយមកពិភាក្សា។
កាលពីថ្ងៃសុក្រ ប្រទេសប្រេស៊ីល និងប្រទេសអាល្លឺម៉ង់ បានដាក់ជូននូវពង្រាងសេចក្តីសម្រេចរួមមួយ ស្តីពីការការពារនូវសេរីភាពរបស់បុគ្គល ទៅក្រុមសិទ្ធិមនុស្សរបស់មហាសន្និបាតរបស់ UN។ នេះបើយោងទៅតាមអ្នកការទូតប្រេស៊ីលនៅទីក្រុង ញូវយ៉ក បានឲ្យដឹង។
អត្ថបទនេះ មិននិយាយបញ្ឆិតបញ្ឆៀង ទៅរកអាមេរិកនោះទេ ប៉ុន្តែសេចក្តីពង្រាងនេះ បានអំពាវនាវឲ្យចាត់វិធានការបំបាត់ ដើម្បីបញ្ចប់ការរំលោភទៅលើសិទ្ធិរបស់ឯកជន រួមទាំងនៅក្នុងទំនាក់ទំនងឌីជីថល នោះផង និងបង្ខំឲ្យបណ្ដាប្រទេស គោរពកាតព្វកិច្ចរបស់ពួកគេ នៅក្នុងគម្រោងនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ជម្លោះស្តីពីការធ្វើចារកម្ម បានចាប់ផ្តើមឈប់ រវាងអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុបរស់ខ្លួន ប៉ុន្តែកាលពីសប្ដាហ៍កន្លងមកបានផ្ទុះនៅអាស៊ី បន្ទាប់ពីកាសែត The Sydney Morning Herald បានរាយការណ៍ថា មានបណ្ដាញនៃមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់របស់អាមេរិកនៅក្នុងតំបន់នោះមក៕
ប្រភព៖ កម្ពុជាថ្មី
Post a Comment