ខេត្ដកណ្ដាល ៖ ហេតុការណ៍មួយបាន កើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋទាំងកណ្ដាលអធ្រាត្រកំពុង ដេកពួនមិនលក់ដោយសារតែមានសមត្ថ កិច្ចនិងមន្ដ្រីរដ្ឋបាលព្រៃឈើបានប្រើ ប្រាស់កាំភ្លើងខ្លីម៉ាកK៥៤ភ្ជង់ក្បាលបុរស ម្នាក់ជាតៃកុងឡានដឹកទំនិញ១គ្រឿងនៅ ចំណុចស្ពានលេខ១០ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល កាលពីវេលា ម៉ោង៩និង៤០នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ប្រភពពីមន្ដ្រីនគរបាលស្រុកស្អាង បាន ឱ្យដឹងថា ហេតុការណ៍សមត្ថកិច្ច និង មន្ដ្រីរដ្ឋបាលព្រៃឈើដកកាំភ្លើងខ្លីភ្ជង់ ក្បាលបុរសម្នាក់ជាតៃកុងឡានដឹកទំនិញ នេះកើតឡើងក្រោយពីសមត្ថកិច្ច និង មន្ដ្រីរដ្ឋបាលព្រៃឈើបានជិះរថយន្ដ ១គ្រឿងម៉ាកហាយឡេនឌ័រពណ៌ស ពាក់ ស្លាកលេខភ្នំពេញ 2V-0727 ត្រឡប់មក ពីផឹកស៊ីវិញ ហើយក៏បានប្រទះរថយន្ដ ធុនធំមួយគ្រឿង ពណ៌សលាយខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 3A-4573 មានដឹក ទំនិញបើកតាមបណ្ដោយផ្លូវជាតិលេខ ២១Bម្ដុំទួលក្រសាំង ស្ថិតក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ។ ដោយស្ថានភាពយប់ស្ងាត់ ហើយសមត្ថកិច្ច និងមន្ដ្រីរដ្ឋបាលព្រៃ ឈើស្រវឹងផងនោះ ក៏បានបើករថយន្ដ របស់គេជិះគ្នា២នាក់ប្រដេញតាមរថយន្ដ ដឹកទំនិញខាងលើ តែដោយសារថយន្ដ ខាងលើមិនមែនជារថយន្ដស៊ីរ៉ែននោះ តៃកុងរថយន្ដធុនធំបានព្យាយាមបន្ថែម ល្បឿនបើកបន្ដទៅមុខ ។
ប្រភពដដែលបានបន្ដថា ក្រោយពីដេញ តាមរថយន្ដធុនធំខាងលើមិនព្រមឈប់ នោះសមត្ថកិច្ច និងមន្ដ្រីរដ្ឋបាលព្រៃឈើ បានព្យាយាមបើករថយន្ដម៉ាកហាយឡេនឌ័រ របស់គេវ៉ារថយន្ដធុនធំរហូតមកដល់ ចំណុចស្ពានលេខ១០ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាងបានវ៉ារថយន្ដដឹកទំនិញផុត ហើយបានឈប់នៅលើស្ពានលេខ១០ តែម្ដង ។
នៅគ្រានោះរថយន្ដធុនធំជាន់ហ្វ្រាំង មិនជាប់ក៏ជ្រុលទៅបុកគូទរថយន្ដហាយ ឡែនឌឺត្រូវចំកាងក្រោយបណ្ដាលឱ្យ ធ្លាក់ទៅលើស្ពាន ។
ប្រភពខាងលើបានបន្ដទៀតថាក្រោយ ពីមានហេតុការណ៍ដូច្នេះកើតឡើង បាន ធ្វើឱ្យសមត្ថកិច្ចនិងមន្ដ្រីរដ្ឋបាលព្រៃឈើ ខឹងសម្បាយ៉ាងខ្លាំងក៏បានយកកាំភ្លើងខ្លី ចេញពីក្នុងរថយន្ដស្ទុះទៅវាយកញ្ចក់ រថយន្ដធុនធំបំបែករួចអូសក្បាលតៃកុង ឡានចេញមកក្រៅយកកាំភ្លើងភ្ជង់ក្បាល និងគំរាមបាញ់សម្លាប់ចោលទៀតផង។ បញ្ហានេះបង្កការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋដែលរស់នៅក្បែរកន្លែងកើត ហេតុចេញមកមើលព្រោងព្រាត ។
លោកវរសេនីយ៍ត្រី សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានបញ្ជាក់ថា ក្រោយពីមានហេតុករណ៍កើតឡើង លោកដឹកនាំកម្លាំងនគរបាលចុះទៅធ្វើ អន្ដរាគមន៍និងហៅភាគីទាំងសងខាង ព្រមទាំងរថយន្ដមកកាន់អធិការដ្ឋាន នគរបាលស្រុកស្អាងដើម្បីសាកសួរចាត់ ការតាមនីតិវិធីច្បាប់
សមត្ថកិច្ចរូបនោះត្រូវបានគេស្គាល់ ឈ្មោះ សែម សារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ និងមន្ដ្រីរដ្ឋបាលព្រៃឈើមាន ឈ្មោះ ថោង ភិនណារ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិឧត្ដម ឃុំខ្សាយ ស្រុកពាមរក៍ ខេត្ដព្រៃវែង ។
ចំណែកឯតៃកុងឡានធុនធំដឹកទំនិញ ដែលរងការគំរាមកំហែងពីសំណាក់ សមត្ថកិច្ចយកកាំភ្លើងខ្លីភ្ជង់ក្បាលនោះមានឈ្មោះ ជា វីរៈ ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅភូមិវាំង ឃុំជីផុច ស្រុក មេសាង ខេត្ដព្រៃវែង ។
មានមតិជាច្រើនបានរិះគន់ថា អស់ លោកជាសមត្ថកិច្ចនិងរដ្ឋបាលព្រៃឈើមិន ត្រូវដេញរថយន្ដដឹកទំនិញដ៏ប្រសេច ប្រសាចបែបនេះទេទោះជាមានលិខិត បេសកកម្មក៏ដោយ ពិសេសពេលស្រវឹង ជោកជាំ បែរជាបើករថយន្ដប្រដេញ កាន់តែមានកំហុសធ្ងន់ធ្ងរក្នុងនាមជា សមត្ថកិច្ចនិងជំនាញអនុវត្ដច្បាប់នោះ ៕
ប្រភព៖ Nokorwat
Post a Comment