មហាសំណាង​ក្នុង​មួយ​ម៉ឺន​គ្រោះ​ថ្នាក់ ទូរសព្ទ HTC រង​មួយ​គ្រាប់​ជំនួស​ម្ចាស់ ទើប​រួច​ផុត​ជីវិ

ពិត​ជា​មហា​សំណាង​ក្នុង​មួយ​ម៉ឺនគ្រោះថ្នាក់​មែន បុរស​ជា​បុគ្គលិក​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​ម្នាក់​ក្នុង​រដ្ឋ Florida នៃ​សហរដ្ឋ​អាមេរិក ព្រលឹង​ចុង​សក់ វិះ​នឹង​បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ។ គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ហោះ​សំដៅ​ក្បាល​ពោះ​បុគ្គលិក​លក់​ប្រេង​ឥន្ធនៈ ​ដែល​ខ្មាន់​កាំភ្លើង​បាញ់​ប្រុង​ផ្ដាច់​ជិវិត​​នោះ ​បែរ​ជា​ហោះ​មក​ចំ​Smartphone HTC នៅ​ក្នុង​ហោប៉ៅ​ ជៀស​ផុត​ពី​ការ​បាត់​បង់​ជីវិត​បាន​​ដូច​ក្នុង​ភាពយន្ត​មិន​គួរ​ឲ្យ​ជឿ។
សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា បុគ្គលិក​រូប​នោះ​ដំបូង​គ្រាន់​តែ​ត្រូវ​ក្រុម​ចោរ​វាយតប់​ បង្ក​​របួស​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​មាន​ការ​ប្រតាយប្រតប់​ទើប ​​​ចោរ​ម្នាក់​ក្នុង​ចំណោមបក្សពួក​ ​ដក​កាំភ្លើង​បាញ់​​សំដៅ​ក្បាល​ពោះ​បុរស​នោះ​មួយ​គ្រាប់ ក្នុង​បំណង​សម្លាប់ ដើម្បី​សម្រេច​គម្រោង​ប្លន់។ តែ​សំណាងល្អ ​គ្រាប់​កាំភ្លើង​ទៅ​បះ​នឹង​ទូរសព្ទ​ដែល​ស្ថិត​នៅ​ក្នុង​ហោប៉ៅ​របស់​ជន​រងគ្រោះ​ បណ្ដាល​ឲ្យ​ខ្ទេច​ទាំង​ស្រុង ប៉ុន្តែ​​​​មិន​បាន​​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ។ អ្វី​ដែល​ហួស​និយាយ​នោះ គឺ​ដំបូង​ឡើយ​បុគ្គលិក​នោះ​មិន​បាន​ដឹង​ថា គ្រាប់កាំភ្លើង​បាញ់​ត្រូវ​ទូរសព្ទ​ខ្លួន​ឡើយ រហូត​ពេល​លោក​ដក​ចេញ​ពី​ហោប៉ៅ​​ទើប​ដឹង។
ដំបូង​ក្រុមចោរដើរ​សំដៅ​​ចូល​ទៅ​ក្នុង​ស្ថានីយប្រេងឥន្ទនៈ Hess ហើយ​ឱ្យ​បុគ្គលិក​ម្នាក់​ជួយ​បម្រើ​សេវាកម្ម​ដល់​ខ្លួន​ដូច​ជា​ភ្ញៀវទូទៅសព្វដង។ មិន​យូរ​ប៉ុន្មាន​ ចោរ​ក៏​បាន​ដក​កាំភ្លើងម៉ាក​រ៉េវ៉ុលវែរ គម្រាមប្លន់ ដោយ​ទាមទារ​ឱ្យ​បុគ្គលិក​​នៅ​ទីនោះ​បើក​ទូដែក​សុវត្ថិភាពឱ្យ​ខ្លួន។ ដោយ​សារ​បើក​មិន​ចេញ ក្រុមចោរ​បង្គាប់​ឱ្យ​បុគ្គលិក​ម្នាក់ទៀត​មក​បើក​ តែ​ចុង​ក្រោយ​បើក​នៅ​តែ​មិន​ចេញ។

ប្រភព៖ SabayNews
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha