គ្រោះ​ថ្នាក់​ចរា​ចរណ៏​រវាង​ម៉ូតូ​និង​ម៉ូតូ​របួស​ធ្ងន់២​នាក់​នៅ​សង្កាត់​ប្រទះ​ឡាង

ភ្នំពេញ៖ ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏រ​វាង​ម៉ូតូ និងម៉ូតូ​បណ្តាល​ឲ្យរង​របួស​ធ្ងន់​២នាក់​បង​ប្អូ​ន​កាល​ ពីវេលាម៉ោង១​០និង៥០​នាទីព្រឹក ថ្ងៃ​ទី៣ ខែ​វិច្ឆ​កា​ ឆ្នាំ២​០១៣ នៅចំណុចតា​មបណ្តោយ​ផ្លូវវត្ត ស្លែង​ ស្ថិតក្នុង​ភូមិភា​ សង្កាត់ប្រទះ​ឡាង ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។ ប្រភព​ពីសាក្សី​នៅ​កន្លែ​ង​កើត​ហេតុបា​នឲ្យដឹងថា មុនពេលកើតហេតុគេ​ឃើញម៉ូតូពីរ គ្រឿងនោះជិះពីកើតម​កលិច​ស្របទិស​គ្នា លុះម​កដល់កន្លែង​កើត​ហេតុម៉ូតូ​មួយ​គ្រឿង​គាត់​បត់ ឆ្លងថ្នល់ហើយម៉ូតូ​១គ្រឿងទៀតជិះ​ឌុបគ្នាពីរនាក់​មកពី​ក្រោយទំនង​មិនបានឃើញ​គេបត់​ឆ្លង​ក៏ បុក​ពី​ក្រោយ​ពេញ​ទំហឹង​តែម្តង​បណ្តាល​ឲ្យដួល​របួសក្មេងស្រីម្នាក់​ធ្ងន់យកទៅ​កាន់​មន្ទីរ​ពេទ្យ​ ឯកជនក្នុង​ភូមិ​។ ចំណែកបុរស​ម្នាក់ទៀតត្រូវ​ជាបង​រថយន្ត​សង្គ្រោះ​របស់​អង្គ​ភាព​(ង៧០)​ដឹក ​យកទៅមន្ទីរពេទ្យ​ព្រះកុស​មៈ។​ នាយនគរបាលប៉ុសិ្តរដ្ឋបាល​ប្រទះឡាងលោក ម៉ាច ហុង​ បានប្រាប់ឲ្យដឹង​ដែ​រថា ជន រង​គ្រោះ​សុទ្ធ​តែ​អ្នក​ភូមិក្បែ​រគ្នា​ ជនរង​គ្រោះពីរនាក់បងប្អូន​ម្នាក់ឈ្មោះយ៉ង់ ស​ម្ផស្ស ភេទប្រុស អាយុ៣​០ឆ្នាំ ជាអ្នកឌុប ​និងជនរងគ្រោះ​ម្នាក់ទៀតឈ្មោះ​ យ៉ង់ ស្រ​ស់ ភេទស្រី អាយុ២៥ឆ្នាំ​ របួសធ្ងន់ទាំងពីរ​នាក់ មានទីលំនៅភូមិ​ប្រទះឡាង សង្កាត់ប្រទះឡាង ជិះ​ម៉ូតូម៉ាក់ហុងដាឌ្រីម សេ១០០​ ពណ៌ខៀវ ពាក់ស្លាក​លេខ ព-1832ភព1។ ចំណែកភាគីម្ខាងទៀតមានឈ្មោះ នន់ ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិភា សង្កាត់​ប្រ​ទះឡាង ជិះម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1E-1012 មិនរងរបួសអ្វីទេ។ លោក ម៉ាច ហុង បន្តថា ម៉ូតូ២គ្រឿង​នេះជិះស្របទិសគ្នាពីកើត​ទៅលិចហើយភាគីជិះម៉ូតូអាសង់ពណ៌ខៀវពីរនាក់បងប្អូនគាត់អត់មើលភាគីជិះម៉ូតូសេ១២៥ពណ៌ខ្មៅគាត់បត់ឆ្លងផ្លូវ ក៏បុកគេពី​ក្រោយ​ពេ​ញទំហឹងតែម្តងបណ្តាលឲ្យដួលរងរ​បួសធ្ងន់ទាំងពីរនាក់បងប្អូន។ចំណែក ម្នាក់ទៀតម្ចាស់ម៉ូតូសេ១២៥ពណ៌ត្រូវគេ​បុកពី​ក្រោ​យ​​នោះអត់របួសអ្វីទេ។ ក្រោយពីសមត្ថកិច្ចចរាច​រចុះវាស់វែងរួចម៉ូតូទាំង២គ្រឿងយ​កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរងចាំ​ការ​ដោះ​ស្រាយ​ជាក្រោយ៕
P1120132 P1120135
ប្រភព៖ មាតុភូមិ
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha