ខេត្ដបន្ទាយមានជ័យ ៖មានសេចក្តីរាយការណ៍ថាទំនិញគេចពន្ធត្រូវបានប្រជាពលរដ្ឋមើលឃើញថានៅតែបន្ដហូរចូលតាមច្រករបៀងជាច្រើននៅខេត្ដបន្ទាយមានជ័យនិងឆ្លងកាត់តាមច្រកអន្ដរជាតិប៉ោយប៉ែតទោះបីថ្មីៗនេះគេបានឃើញខាងសមត្ថកិច្ចប៉ូលិសព្រុំដែលបានចុះហត្ថលេខាសន្យាជួយទប់ស្កាត់ក៏ដោយ។ ប្រការធ្វើឲ្យគេដាក់ភាពសង្ស័យថា ទំនិញគេចពន្ធទាំងនោះ គឺជាប្រភពសេដ្ឋកិច្ចដ៏ច្រើន លើសលប់ពាក់ព័ន្ធទៅនឹងឈុនហៃមេគយច្រកប៉ោយប៉ែតនិងេជាពិសេសលោក ថោង សុខាំភូ ប្រធានសាខាគយនិងរដ្ឋាករខេត្ដបន្ទាយមានជ័យតែម្តងដែលមានប្អូនស្រីគឹជាអ្នកជ្រែទំនិញគេចពន្ឋ ។
រថយន្ដ ដឹកទំនិញគេចពន្ធភាគច្រើន គេបង្កប់ទៅរថយន្ដឈ្នួលទេសចរណ៍តូចៗ ក៏ដូចជាបង្កប់នៅក្នុងរថយន្ដយីឌុបជាខ្សែ ដឹកទំនិញក្រុមហ៊ុន និងស្របច្បាប់នោះ ។ ដោយឡែកក្រុមហ៊ុនដឹកអ្នកដំណើរអង្គរ អ៊ិចប្រេស បានដឹកជញ្ជូនទំនិញគេចពន្ធ ជាលក្ខណៈចំហ ដោយតម្រូវយកសេវា ដឹកជញ្ជូនក្នុង១គីឡូក្រាម១.៣០០រៀល ទៅ១.៥០០រៀល ក្នុងមួយថ្ងៃយ៉ាងតិច ក្រុមហ៊ុននេះដឹកជញ្ជូន៣លើក ភាគច្រើនពេលយប់ដោយធានាការដឹកជញ្ជូននិងចំណាយទៅ លើសមត្ថកិច្ចតាំងពីច្រកទ្វារអន្ដរជាតិ ប៉ោយប៉ែតមកទល់នឹងរាជធានីភ្នំពេញ ។
ជាក់ស្តែងបេន រថយន្ដក្រុមហ៊ុនដឹកអ្នកដំណើរ អង្គរអ៊ិចប្រេសនៅក្រុងប៉ោយប៉ែត គឺគេធ្វើ របងហ៊ុំព័ទ្ធខ្ពស់ ដែលគេដឹងថាសម្រាប់ រក្សាទុកនូវទំនិញគ្រប់ប្រភេទយកពីដៃគូរបស់ខ្លួន ។
ក្រៅពី ទំនិញគេចពន្ធបែបនេះ ហ្គាស គ្រឿងសំណង់ ភេសជ្ជៈ ប្រេងម៉ាស៊ីន ទឹក ដោះគោ ម៉ូតូ បានហូរចូលយ៉ាងច្រើន បើទោះជានៅតាមច្រករបៀងមានសមត្ថ កិច្ចប្រចាំការ ក៏ដូចជាសមត្ថកិច្ចនៅតាម ដងផ្លូវដាក់កុងជជុះយកប្រាក់ក៏ដោយ ។ អ្នកស្រី ថោង ឡេង ត្រូវបានគេទទួល ស្គាល់ថា ជាឈ្មួញដឹកជញ្ជូនទំនិញ ជ្រែ ទំនិញគេចពន្ធ និងជ្រៀតជ្រែកក្នុងកិច្ចការ ងាររបស់មន្ដ្រីគយនិងរដ្ឋាករដ៏ពេញបន្ទុក នៅច្រកអន្ដរជាតិប៉ោយប៉ែត ក៏ដូចជា សាខាគយនិងរដ្ឋាករខេត្ដ ។
អ្នកស្រី ថោង ឡេង មានឥទ្ធិពលប្រចាំ ខេត្ដបន្ទាយមានជ័យក្នុងការនាំទំនិញនិង ជ្រែទំនិញខុសច្បាប់ បន្ទាប់ពីគាត់មាន ទំនាក់ទំនងដ៏ល្អជាមួយស្ថាប័នគយនិង សមត្ថកិច្ចពាក់ព័ន្ធ ។
ពាក់ ព័ន្ធនឹងបទល្មើសទំនិញគេចពន្ធហូរចូលស្រុកខ្មែរលោក ថោង សុខាំភូ ប្រធានសាខា គយនិងរដ្ឋាករខេត្ដបន្ទាយមានជ័យ បានប្រាប់កាសែត ថា លោកបានឱ្យមន្ដ្រីចុះពិនិត្យស៊ើបអង្កេតក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរអង្គរ អ៊ិចប្រេសពេលឮថាមានដឹកទំនិញគេចពន្ធរួចហើយ ប៉ុន្ដែ មេគយរូបនេះអះអាងថា ចាប់ឃាត់ ឡានដឹកអ្នកដំណើរពិបាកណាស់ ស្រួល មិនស្រួល មិនច្បាស់លាស់ ខាងក្រុមហ៊ុន គេប្ដឹងវិញប្រាកដជាបះជើង ។ លោក ថោង សុខាំភូ បានបញ្ជាក់ថាអ្នកស្រី ថោង ឡេងមិនមែនជាប្អូនរបស់លោកទេ បើទោះជានាមត្រកូលដូចគ្នាក៏ដោយ។ គាត់គឺជាឈ្មួញរក ស៊ីទំនិញគេចពន្ធ ជ្រែទំនិញយូរឆ្នាំមក ហើយលោកកំពុងមានគម្រោង ចាប់ដែរ(ស៊ិក!) ។
លោកថោងសុខាំភូគឺជាអតីតមេគយច្រកកែវផុសដែលត្រូវបានផ្លាស់ឲ្យមកធ្វើមេគយខេត្តបន្ទាយមានជ័យតែគាត់ហាក់បីដូចជាខ្វះភាពទទួលខុសត្រូវចំពោះទំនិញគេចពន្ធហូរចូលក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងក្នុងពេលដែលឆ្នាំ២០១៤ខាងមុខនេះរាជរដ្ឋភិបាលតម្រូវឲ្យលោកអូនព័ន្ឋមុនីរត្នរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុត្រូវធ្វើការកែទម្រង់គយនិងពន្ឋដារដើម្បីបង្កើនចំណូលថវិការជាតិឲ្យបានច្រើន ។បើយោងតាមសម្តីអ្នករកស៊ីច្រកកែវផុសបានឲ្យដឹងថាលោក មេគយ រូបនេះមានប្រវត្ដិថាបានឃុបឃិតជា មួយឈ្មួញធំៗនាំទំនិញគេចពន្ធហូរចូល នៅច្រកកែវផុស ខេត្ដព្រះសីហនុ កាល ពីគ្រាមុន ដែលទំនិញគេចពន្ធស្ទើរតែ ៦០ទៅ៧០ភាគរយមិនបានបង់ពន្ធគ្រប់ចំនួន ប៉ុន្ដែមិនដឹង ថា តើលោក ថោង សុខាំភូ មានគុណសម្បត្ដិចំពោះ អង្គភាពឬប្រមូលពន្ធជូនរដ្ឋបានក្នុង កម្រិតណា ក៏ត្រូវបានតែងតាំងជាប្រធានសាខានិងរដ្ឋាករខេត្ដបន្ទាយមានជ័យដែលតួនាទីក្នុងន្លែងថ្មីនេះទំនិញគេចពន្ធនៅតែមានការរាយការណ៍ថាមិនមានការថយចុះនោះឡើយ៕
ប្រភព៖ មាតុភូមិ
Post a Comment