គួរយល់ដឹង៖ ចំណុចទាំង ៨ ដែលបណ្ដាលអោយ ឈឺរោយ ខ្នង

ការថែរក្សាសុខភាព ទាំងក្នុងខ្លួន និង ក្រៅខ្លួនពិតជាសំខាន់ណាស់ សំរាប់មនុស្សគ្រប់ៗរូប ជាពិសេស ឆ្អឹងខ្នងក៏ត្រូវបានគេ ចាត់ទុកជាចំណុចសំខាន់ផងដែរ។ ខាងក្រោមនេះ គឺជាចំណុចមួយ ចំនួនដែលគួរជៀសវាង កុំឱ្យឈឺឆ្អឹងខ្នង។
គេងលើពូកចាស់
ពូកល្អមួយគឺមាន អាយុកាលត្រឹមតែ ១០ឆ្នាំប៉ុណ្ណោះ ដូចនេះ អ្នកគួរធ្វើការ ផ្លាស់ប្តូរពូកចាស់របស់ អ្នកចេញ ព្រោះថាវាបានបាត់បង់ភាពទន់ដែល អាចទ្រទ្រង់ ឆ្អឹងខ្នងរបស់អ្នកហើយ។
យួរកាបូបធំនិងធ្ងន់ពេក
ការយួរកាបូបធ្ងន់ និងធំពេក ក៏បណ្ដាលឱ្យឈឺឆ្អឹងខ្នងដែរ ព្រោះថា វាអាចធ្វើ ឱ្យខ្លួនប្រាណមិនមានតុល្យភាពឡើយ។
ពាក់ស្បែកជើងកែងខ្ពស់ពេក និងទាបពេក
ស្បែកជើងកែងខ្ពស់ពេក និងស្បែកជើងផ្ទាត់ក៏អាចបណ្ដាលឱ្យ អ្នកឈឺឆ្លឹងខ្នងបាន ដែរព្រោះ ការទ្រទ្រង់នៃទំរ ស្បែកជើងកែង អាចធ្វើអោយឆ្អឹងខ្នង មានភាពស្រពន់ និង រោយ។ ចំណែកស្បែកជើងដែលទាប ធ្វើអោយបាតជើងគ្មានទំរនោះឡើយ ដែលជាហេតុ ធ្វើអោយមានទំងន់ខ្លួនទប់ខ្លាំង។
មានគំនុំក្នុងចិត្ត
គំនុំក្នុងចិត្តក៏អាច ធ្វើឱ្យអ្នកឈឺឆ្អឹងខ្នងបាន ដែរ។ អ្នកវិទ្យាសាស្ត្របានសិក្សា ឃើញថា មនុស្សដែលមានអធ្យាស្រ័យខ្ពស់ គឺមិនងាយនឹងឈឺឆ្អឹងខ្នងនោះទេ។
ចំណុចផ្សេងៗទៀត ខ្មែរឡូតនឹងជំរាបជូនលោកអ្នកនៅថ្ងៃស្អែកបន្តទៀត។
ប្រពភ៖ khmerload
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha