១. ចុចត្រង់នេះ ដើម្បីទាញយក evasi0n 7 ដែលជាកម្មវិធីមួយសម្រាប់ Jailbreak
សម្រាប់ MAC និងសម្រាប់ Windows សូម ចុចត្រង់នេះ …
សម្រាប់ MAC និងសម្រាប់ Windows សូម ចុចត្រង់នេះ …
២. ត្រង់នេះ Sabay សូមលើកយកកម្មវិធី evasi0n ដែលដំណើរការដោយ Windows Operating System មកបង្ហាញជូន។ បន្ទាប់ពីទាញយករួច ត្រូវពន្លាឯកសារ Zip នោះ រួចហើយបើកឯកសារដែលមានឈ្មោះ evasi0n7.exe។ (មើលរូបខាងក្រោម)
៣. ដោតបញ្ចូល iDevice មិនថា iPhone 5S, iPhone 5C, iPhone 5, iPhone 4S, iPhone 4, iPad 2, iPad 3, iPad 4, iPad Air, iPad mini, iPad mini 2, iPod touch 5 ទៅក្នុងកុំព្យូទ័រ ពេលនោះ evasi0n7 នឹងបង្ហាញប៊តុង Jailbreak។ចំណាំ៖ រាល់ iDevice ខាងលើ ប្រសិនបើកន្លងមក Update ពី iOS 6.1.x ឡើង iOS 7 តាម Settings នោះនឹងជួបបញ្ហាខណៈពេលកំពុង jailbreak ដោយចេញតែរូបឡូហ្គូ Apple។ ដោយឡែកសម្រាប់ iDevice ដែលកន្លងមក update ឡើង iOS 7 តាម iTunes ភ្ជាប់ជាមួយកុំព្យូទ័រ នោះពុំមានបញ្ហាអ្វីនោះទេ ។
៤. នេះជាដំនើរការនៃការ Jailbreak iOS 7
៥. ខណៈពេលកំពុងដំណើរការ jailbreak នោះ iDevice របស់ប្រិយមិត្តនឹង reboot។ បន្ទាប់មកចុចលើ icon របស់ evasi0n7 ដើម្បីដំណើរ jailbreak បន្ត …
៦. ចុងក្រោយនឹងលេចចេញ icon ឈ្មោះ Cydia នៅលើក្នុងម៉ឺនុយ ហើយកុំភ្លេច Exit ពី evasi0n7(មើលរូប)
Post a Comment