មាន​ប្រិយមិត្ត​ណា​ខ្លះ​មិន​ទាន់​ទទួល​ Mobile Substrate ថ្មី​​នៅ​លើ​ iOS 7?

Saurik ជា​​ម្ចាស់​របស់ Cydia ​បាន​បញ្ចេញ​កញ្ចប់​ Mobile Substrate ថ្មី​ហើយ​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ​ចុង​ឆ្នាំ​ ២០១៣ នេះ​តែ​ម្តង​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 7។ អ្វី​ដែល​ពិសេស​សម្រាប់​​ Mobile Substrate ថ្មី​នេះ​គឺ​អាច​ធ្វើ​ការ​ទ្រទ្រង់​រាល់​ Chip របស់​ iDeivces ដែល​ដំណើរ​ការ​លើ​ iOS 64bit, A7។ iDeivces ដែល​ទាំង​នោះ​មាន​ដូច​ជា​ iPhone 5S , iPhone 5C , iPad Air , iPad Mini 2។
ជាង​នេះ​ផង​ដែរ​ការ​បញ្ចេញ​នូវ​ Mobile Substrate នេះ​គឺ​អាច​ឲ្យ​រាល់​ iDevices ជំនាន់​ថ្មី​ទាំង​នេះ​​​លេង​ជា​មួយ​កម្ម​វិធី​ល្អ​ៗ​ដែល​ប្រិយមិត្ត​ត្រូវ​ការ​ដោយ​មិន​មាន​​បញ្ហា​អ្វី​ទៀត​ឡើយនៅ​លើ​ iOS 7។
​សូម​មើល​វិធី​​ Upgrade Mobile Substrate ដូច​ខាង​ក្រោម៖
១. ចូល​​ទៅ​កាន់ Cydia

២. ចាំ​មួយ​ភ្លែត​​ខណៈ​​ Cydia កំពុង Refresh រួច​ចុច​ប៊ូតុង Return to Cydia

៣. ចូល​ទៅ​កាន់​ប៊ូតុង​ Search

៤. វាយ​បញ្ចូល​ពាក្យ​ថា Cydia Substrate

៥. ចុច​លើ​ Modify រួច​ យក Upgrade ជា​ការ​ស្រេច
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha