iPad Air 2និង iPad Mini 3 ចេញ​យប់​មិញ​នេះ តម្លៃ​​៤០០​ដុល្លារ​ឡើង

ក្រោយ​មាន​ពាក្យចចាមអារ៉ាម​ជា​ហូរហែមក Apple ដែល​មាន​មូលដ្ឋាន​នៅទីក្រុង CUPERTINO រដ្ឋ​កាលីហ្វ័រញ៉ា បាន​បង្ហាញ iPad ថ្មីពីរ​ម៉ូដែល គឺ iPad Air 2 និង iPad Mini 3 កាល​ពី​​យប់​មិញ​នេះ។

ក្រុមហ៊ុន Apple បាន​ឱ្យ​ដឹង​​ថា iPad Air 2 ស្ដើង​ជាង​មុន​១៨% និង​លឿន​ជាង​មុន​៤០% ដែល​ជា​ការ​ផ្លាស់​ប្ដូរ​គួរឱ្យ​ភ្ញាក់​ផ្អើល​មួយ។

iPad Air 2 ត្រូវ​គេ​អភិវឌ្ឍន៍​កាមេរ៉ា ​​អេក្រង់ (ជួយ​កាត់​បន្ថយ Reflections) ប៉ុន្តែ​​ថាមពល​ថ្ម​របស់​វា កាន់​បាន​១០​ម៉ោងដូច​ស៊េរី​មុន​ដែរ។

មិន​តែ​ប៉ុណ្ណោះ Apple ក៏​បាន​បន្ថែម Sensor ស្កេន​ក្រយៅ​ដៃ​ហៅ​ថា Touch ID លើ​ផលិតផល​ទាំង​ពីរ​ផង​ដែរ។ បច្ចេកវិទ្យា​នេះ អាច​ប្រើ Log ចូល​កន្លែង Passcode អាច​ទិញ កម្មវិធី ជាមួយ​ប្រព័ន្ធ​បង់​ប្រាក់​ថ្មី​របស់ Apple គឺ Apple Pay ដែល​នឹង​អាច​ប្រើ​បាន​ នៅ​ថ្ងៃ​ច័ន្ទ​អាទិត្យ​ក្រោយ។ ចំណែក iOS 8.1 មាន​​ដំណើរ​ការ​លើ​ស្មាតហ្វូន​នោះ ក៏​អាច​ប្រើ​បាន​នៅ​ថ្ងៃ​ច័ន្ទ​ដែរ។

iPad Air 2 ​មាន​តម្លៃ​លក់​ចាប់​ពី ​៥០០ដុល្លារ​ឡើង ខណៈ iPad Mini 3 ​ចាប់​ពី​៤០០​ដុល្លារ​ឡើង ប៉ុន្តែ​វា​មិន​ស្ដើង​ជាង​ស៊េរី​មុន​ទេ។  iPad ទាំងពីរ​ម៉ូដែល​នេះ នឹង​មាន​លក់​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ ២០១៤ ខាងមុខ។

បើ​យោង​តាម​ក្រុមហ៊ុន​វិភាគ​ស្រាវជ្រាវ IDC នៅ​ត្រី​មាស​ទី​២​ឆ្នាំ​នេះ អត្រាលក់ iPad របស់ Apple ធ្លាក់​ចុះ​៩,៣% ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ឆ្នាំ​២០១៣ការ​ចែកចាយ iPad ទូរទាំងពិភពលោក មានចំនួន​​២០៧លាន​គ្រឿង កើន៥៥​%៕
 iPad Air 2
Apple iPad Air 2 (ឆ្វេង) និង iPad Mini 3 (ស្ដាំ)

Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha