iPad Air 2​/Mini 3 និង​ iMac នឹង​ត្រូវ​ប្រកាស​​ជាផ្លូវការនៅ​ម៉ោង​១២យប់​នេះ​

ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ទៀត​របស់​Apple ដែល​ប្រិយមិត្ត​កំពុង​តែ​រង់​ចាំ​នឹង​មក​ដល់​នៅ​យប់​នេះ​ហើយ​។ នោះ​ជា​ព្រឹត្តិការណ៍​​ធំ​ទី​ពីរ​​(បន្ទាប់​ពី​iPhone 6/6 Plus) ដែល​វត្តមាន​ត្រកូល​Tablet ទាំង​ពីរ​ម៉ូដែល​របស់​Apple (iPad Air 2និង​iPad Mini 3) នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ​។

កន្លង​មក​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​​ជា​ហូរ​ហែ​អំពី​ទាំង​រូបរាង​និង​ Specs បែក​ធ្លាយ​របស់​iPad ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល។​ ជាក់​ស្ដែង​​ថ្ងៃ​នេះ​មាន​ព័ត៌មាន​មួយ​ដែល​បាន​បែក​ធ្លាយ​ចេញ​iTune Store (រូប​ខាង​ក្រោម) របស់​Apple តែ​ម្ដង​ដែល​បាន​បង្ហាញ​ពី​Touch ID Fingerprint នៅ​លើ​iPad ទាំង​ពីរ​ម៉ូដែល។ ​


Touch ID Fingerprint នៅ​លើ​ iPad Air 2  និង​ iPad Mini 3ដែល​បាន​បែក​ធ្លាយ​ពី ​iTune Store របស់​Apple

​ក្រៅ​ពី​iPad Air 2 និង​iPad Mini 3 ​ឮ​ថា​ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ​នឹង​ប្រកាស​កុំព្យូទ័រ​លើ​តុ​ដ៏​ស្រស់​ស្អាត​ iMac អក្រង់​​២៧អ៊ីញ(With Retina Display), ​Apple TV និង​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី OS X Yosemite (Version 10.10)​។
retina-imac
ព្រឹត្តិការ​ណ៍​ធំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​ ១០ព្រឹក​ក្នុងទីក្រុង​​ ​​San Francisco សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​នឹង​ម៉ោង ១២យប់​រំលង​អាធ្រាត្រ​នៅ​កម្ពុជា។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​​តាន​ដាន​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ជាមួយ​Sabay ទាំង​អស់​គ្នា​៕​ អាន​ព័ត៌មានសំខាន់​ៗ​
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha