វីដេអូខាងលើឆ្លុះបញ្ជាំងពីបច្ចេកវិទ្យានៅឆ្នាំ ២០៥០ ខាងមុខ ដោយផ្ដោតសំខាន់ទៅលើការអភិវឌ្ឍកញ្ចក់ឱ្យក្លាយជាឧបករណ៍យ៉ាងទំនើបប្រើធ្វើជាអេក្រង់សម្រាប់បញ្ចាំងរូប។ ក្នុងនោះគេឃើញទាំងបន្ទប់គេង, បន្ទប់ទឹក, បន្ទប់ចម្អិនអាហារ, ក្នុងរថយន្ត, កន្លែងធ្វើការ សុទ្ធតែបានបំពាក់នូវបច្ចេកវិទ្យាយុគ្គសម័យថ្មីយ៉ាងទំនើបអស្ចារ្យមិននឹកស្មានដល់។ រាល់ឧបករណ៍សុទ្ធតែបានប្រើបច្ចេកវិទ្យា បញ្ជាតាម touchscreen និងអាច touch បានទាំងក្នុងលំហទៀតផង។ កាន់តែទំនើបទៀតនោះរាល់ Smartphone ទាំងអស់សុទ្ធតែបានបំពាក់អេក្រង់ថ្លាមើលធ្លុះ ហើយគេអាចបញ្ចាំងរូបចេញពីទូរសព្ទតាមឧបករណ៍ទំនើបៗដទៃបានផងដែរ៕
ប្រភព៖ Sabay
Post a Comment