ប្រភព Neowin បាន​​ឱ្យ​ដឹង​ថា ទាំង​អស់​នេះ​ជា​រូបភាព​កើត​ចេញ​ពី​គំនិត​ច្នៃ​ប្រឌិត​របស់​បុរស​ជនជាតិ​ជប៉ុន​​លោក Tatsuo Horiuch ។ លោក​បាន​ប្រើ​​កម្មវិធី​សាមញ្ញ Excel (Spreadsheets) ដើម្បី​បង្កើត សិល្បៈ​គំនូរ​គួរ​ឱ្យ​ទាក់ទាញ​​នេះ។
ប្រភព​​បន្ត​ថា នៅ​ពេល Tatsuo Horiuch នៅ​បំពេញការងារ លោក​មិន​សូវ​បាន​ប្រើ​កម្មវិធី​នេះ​ឡើយ ប៉ុន្តែ​ក្រោយ​ចូលនិវត្តន៍ ជនជាតិ​ជប៉ុន​វ័យ ៧៣ឆ្នាំ​រូប​នេះ​ បាន​ងាក​ប្រើ​កម្មវិធី​នេះ​គ្រប់​ការងារ​ទាំងអស់​របស់​លោក។
កាល​ពី ១០ ឆ្នាំ​មុន លោក Tatsuo Horiuch ​បាន​ក្លាយ​ជា Digital Artist ហើយ​​ស្នាដៃ​របស់​​លោក​​ត្រូវ​បាន​​គេ​បង្ហាញ​ក្នុង​ពិព័រណ៍​ថែម​ទៀត​ផង។ ហេតុអ្វី​បាន​ជា​លោក Tatsuo Horiuch មិន​ប្រើ​កម្មវិធី​ផ្សេង​ពី​នេះ?
ជុំវិញ​សំនួរ​ខាងលើ Tatsuo Horiuch ​បាន​ប្រាប់​ថា៖” កម្មវិធី graphic ទំនើបៗ​ឯទៀត​​គឺ​មាន​តម្លៃ​ថ្លៃ។ ​ណា​មួយ​វា​មាន​ Tool ស្មុគស្មាញ​ច្រើន ខុស​ពី​កម្មវិធី Excel ​ដែល​មាន​ភាព​ងាយ​ស្រួល​ជាង”។
រូបភាព​ខាង​លើ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​វប្បធម៌ និង​ជីវិត​របស់​ជប៉ុន ហើយ​វា​ច្បាស់​ណាស់​ថា ទាំង​នេះ​ជា​ទេពកោសល្យ​ដ៏​ប៉ិន​ប្រសព្វ​របស់​លោក Tatsuo Horiuch ​។
ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ ចុច​ត្រង់​នេះ​
ប្រភព៖ Sabay