ការផ្ដល់ជំនួយជានំPizzaចំនួន៣០០០០ ប្រអប់ដល់កងទ័ពអាមេរិកដែលឈរជើងនៅអាហ្វហ្គានីស្ថាននៅពេលថ្មីនេះ ត្រូវបានគេទទួលស្គាល់ថា គឺជាផ្ដល់ជូននំPizzaដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក ហើយក៏ត្រូវបានជាប់កំណត់ត្រាពិភពលោករបស់ Guinness ផងដែរ។
យោងតាមប្រសាសន៏របស់លោក Mark Evant ដែលជាប្រធាន និងជាអ្នកផ្ដួចផ្ដើមបង្កើតមូលនិធិខាងលើបានឲ្យដឹងថា លោកពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង និងសូមស្វាគមន៍ចំពោះការជាប់កំណត់ត្រាថ្មីនេះ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកជួយលើកទឹកចិត្តទៅដល់កងទ័ពទាំងនោះ។
Pizza 4 Patriots បានបង្កើតកម្មវិធីនេះឡើងតាំងពីឆ្នាំ២០០៨មកម្ល៉េះ ហើយរហូតមកដល់ពេលនេះក្រុមរបស់ខ្លួនបានផ្ដល់ជួនPizza ទៅដល់កងទ័ពអាមេរិកដែលកំពុងតែឈរជើងនៅក្រៅប្រទេសរហូតដល់១២២,០០០ ប្រអប់រួចមកហើយ៕
ប្រភព៖ Sabay
Post a Comment