ឪពុក​កូន​បើក​ឡាន​ដេញ​បុក​គ្នា​ផ្អើល​ពេញ​ផ្លូវ (​វីដេអូ​)


ឪពុក​កូន​ពីរ​នាក់​ប្រើ​អារម្មណ៍​ដាក់​គ្នា​ដោយ​វិធី​បើក​រថយន្ត​ដេញ​បុក​គ្នា​នៅ​លើ​ដងវិថី​រហូត​រថយន្ត​ខ្ទេច​ទាំង​គូ​បង្កឱ្យអ្នក​ដំណើរ​ដែល​​ឃើញ​ហេតុការណ៍​​នេះ​ភ័យ​តក់ស្លុត​គ្រប់​គ្នា​។
ហេតុការ​ណ៍​គ្រោះថ្នាក់​នេះ​កើត​ឡើង​ដោយសារ​ឪពុក​កូន​ពីរ​នាក់​ឈ្លោះ​ប្រកែក​គ្នា​ ហើយ​ប្រើ​វិធី​បើក​រថយន្ត​បុក​គ្នា​នៅ​លើ​ផ្លូវ​បែក​ជា​បួន​ក្នុង​ខេត្ត​អានហុយ​ប្រទេសចិន។​ រូបភាព​ពី​កាំមេរ៉ា​សុវត្ថិភាព​នៅ​លើ​ដងវិថី​បាន​បង្ហាញ​រូបភាព​រថយន្ត​ Mercedes-Benz និង​រថយន្ត​ស្ព័រ​ BMW បើក​ប្រដេញ​គ្នា​ពេញ​ផ្លូវ​។
តាម​រូប​ភាព​ឃើញ​ថា​ រថយន្ត Mercedes-Benz ឈប់​នៅ​ត្រង់​ផ្លូវ​បំបែក​តែ​ក្រោយ​មក ​ក៏​ថយ​ក្រោយ​មក​បុក​រថយន្ត​BMW ​ដែល​ព្យាយាម​ប្រជៀត​ឡើង​ខាង​។​ ក្រោយ​ពី​នោះ​រថយន្ត​BMW ​ព្យាយាម​បើក​រត់​គេច​តែ​ត្រូវ​រថយន្ត​ Mercedes-Benz បើក​មក​បំបុក​ពេញ​ទំហឹង​រហូត​រថយន្ត​ BMW ខ្ទាត​ទៅ​ខាង​មុខ​ និង​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​។
ហេតុការណ៍​ខាង​លើ​នេះ​បង្ក​ឱ្យ​រថយន្ត​ទាំង​ពីរ​ខូចខាត​យ៉ាង​ដំណំ​ត្រូវ​ទុក​ចោល​នៅ​កន្លែង​កើតហេតុ​រហូត​ដល់​ប៉ូលិស​ចូល​មក​អូស​រថយន្ត​ចេញ​ដើម្បី​សម្រួល​ការ​ស្ទះ​ចរាចរណ៍​​។ ក្រោយពី​ប៉ូលិស​សាកសួរ​ហើយ​ឪពុក​កូនទាំង​ពីរ​អាច​ត្រូវ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ព្រោះ​ការ​បើកបរ​ពួកគេ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​៕​
មើលវីដេអូខាងក្រោម៖



ប្រភព៖ Sabay
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha