ម្ដងនេះថែមទាំងលេចរូបរាងថ្ម iPhone 5S ជាមួយប្រវែងវែងជាងជំនាន់មុនៗដែលអាចឱ្យគេសន្និដ្ឋានថា វានឹងមានអាយុកាលប្រើបានយូរជាងជំនាន់មុនផងដែរ។ សង្កេតមើលប្រភេទថ្ម ឃើញថាពុំមានប្រើឈ្មោះ A-series ដូច iPhone 5 ទេ។ នេះអាចមានន័យថា Apple នឹងបំពាក់ chip ថ្មី តែក៏អាចសន្និដ្ឋានមួយទៀតថា ជាគំរូដើមដំបូងដែលទើបចាប់ផ្ដើម អាចមិនទាន់បោះត្រាប្រភេទ chip ក៏ថាបាន។ ថ្មនៅក្នុងរូប បានបញ្ជាក់ពីកម្រិតថាមពលមាន 5.92Whr ខ្ពស់ជាង iPhone 5 ដែលមានត្រឹម 5.45Whr។
១សន្លឹកទៀតខាងលើ គ្រាន់តែក្រឡេកភ្លាមឃើញនូវចំណុចខុសប្លែកពី iPhone 5 ទៅហើយ គឺខុសត្រង់ភ្លើង flash។ មិនខុសគ្នានឹងព័ត៌មានមុនឡើយ រូបខាងលើឃើញ iPhone 5S ភ្ជាប់មកជាមួយភ្លើង flash ចំនួន ២គ្រាប់ ដែលនេះអាចនិយាយបានថាជាចំណុចកែប្រែថ្មីមួយនៅលើ iPhone ជំនាន់ថ្មីផងដែរ។
ម្សិលមិញក៏មានព័ត៌មានមកដែរថា iPhone 5S ម៉ូដែលចុងក្រោយនេះ ត្រូវក្រុមអ្នកតាមដានបច្ចេកវិទ្យាអះអាងថា ក្រុមហ៊ុន Apple នឹងសម្រិតសម្រាំងឱ្យខុសពីជំនាន់មុនៗ ដោយបន្ថែមមុខងារពិសេសមួយចំនួនទៀតដូចជា មុខងារស្គែនក្រយៅម្រាមដៃជាដើម តែចំពោះការរចនាវិញមិនទាន់ដឹងឱ្យប្រាកដថាខុសពីម៉ូដែលមុនៗយ៉ាងណានោះទេ។
ជាមួយគ្នានេះដែរ បើតាមប្រភពបណ្ដាញព័ត៌មាន gottabemobile បានឱ្យដឹងដែរថា វាពិតណាស់ដែលអេក្រង់ iPhone 5S មានរូបរាងដូច iPhone 5 ដែរ។ ប្រភពមួយនេះលើកឡើងបែបនេះដោយសម្អាងថា iPhone 3G និង iPhone 3GS មានរូបរាងដូចគ្នា ចំណែក iPhone 4 និង iPhone 4S ក៏មានរូងរាងដូចគ្នាដែរ អីចឹងហើយទើប iPhone 5 គួរតែមានរូបរាងដូច iPhone 5S ដែរ។
ប្រភព៖ Sabay
Post a Comment