លោក Peter Chou នាយកប្រតិបត្តិ HTC បានប្រកាសថា លោកមិនលាលែងពីតំណែងឡើយ ដរាបណា Smartphone HTC One មិនទាន់ទទួលជោគជ័យត្រចះត្រចង់នោះ។
ក្រោមការដឹកនាំរបស់ Chou បានធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើនយ៉ាងខ្លាំងលើផលិតផល Smartphone នៅសហរដ្ឋអាមេរិក តែមានការថមថយទៅវិញនៅរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយសារកំហុសឆ្គង និងបញ្ហាមួយចំនួន។
បទសម្ភាសន៍មួយថ្មីៗនេះ លោក Chou បានលើកឡើងថា៖ “មានចចាមអារ៉ាមខ្លះនិយាយថា ខ្ញុំនឹងលាឈប់ពីតំណែងជានាយកប្រតិបត្តិ HTC សព្វថ្ងៃ ក៏ប៉ុន្តែខ្ញុំមិនដែលធ្លាប់បាននិយាយដូច្នោះឡើយ។ ខ្ញុំមិនទៅស្វែងរកការងារផ្សេងឡើយ”។តើវិបត្តិ HTC ស្ថិតនៅត្រង់ណា? និយាយពីប្រវត្តិជោគជ័យកាលដើមឡើយ ក្រុមហ៊ុនបានបញ្ចេញស៊េរី Smarphone មានអេក្រង់ទំហំ ៤,៣អ៊ីញឈ្មោះថា HTC HD2 ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសម្បើមនៅសហរដ្ឋអាមេរិក។ នៅពេល Google ត្រូវការដៃគូសហការផលិត Smartphone ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន HTC បានក្លាយជាក្រុមហ៊ុនដំបូងគេបានបំពាក់ Android OS។ ម៉ូដែលនោះមានឈ្មោះថា HTC T-Mobile G1។ ជាប្រវត្តិសាស្ត្រដែលពេលនោះ HTC ចេះតែឡើងកូដរហូតឈរឈ្មោះប្រកួតប្រជែងនឹង Apple លើទឹកដីអាមេរិកបានជាប់ជាឈ្មោះស្ថិតក្នុង Top 5។
ដោយឡែកសម្រាប់ ពេលបច្ចុប្បន្ន ចំណែកទីផ្សារ HTC បានធ្លាក់ចុះចាប់ពីត្រីមាសទី១ ឆ្នាំ២០១១ ដែលមាន ៩,៣% មកសល់ត្រឹម ២,៥% នៅត្រីមាសទី១ ឆ្នាំ២០១៣នេះទៅវិញ។ ចំណែកហ៊ុនរបស់ HTC វិញក៏មានការធ្លាក់
HTC គ្រោងចំណាយលុយជាង ១២លានដុល្លារអាមេរិក ជួលតួ Iron Man ឱ្យថតផ្សាយពាណិជ្ជកម្មផ្សេងៗ របស់ក្រុមហ៊ុន ដោយចុះកុងត្រារយៈពេល ២ឆ្នាំ ហើយក្នុងនោះ លោក Downey ជាអ្នកទទួលខុសត្រូវបង្កើតគំនិតថ្មីៗ សម្រាប់ផ្សាយពាណិជ្ជកម្ម។
ប្រភព៖ Sabay
Post a Comment