កីឡា​ការិនី​កម្ពស់ ១៧៨ សង់ទីម៉ែត្រ ស៊ន ដាវីន ​ដែល​ឈ្នះ​មេដាយ​ប្រាក់​កាល​ស៊ីហ្គេម​២០១១ ឲ្យ​ Sabay ដឹង​​ថា​​ការ ​ហ្វឹកហាត់​ដ៏​​​ស្រប​តាម​​បទដ្ឋាន​នៅ​​​ទី​នោះ​​គឺ​មាន​រយៈពេល​ប្រមាណ​៤​ខែ។ កីឡា​ការិនី​បង​ប្អូន​គ្នា​នឹង​វិល​មក​​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៣០​ វិច្ឆិកា ​២០១៣ ពោល​​គឺ​​មុន​​ពេល​ស៊ីហ្គេម​នៅ​មីយាន់ម៉ា​ចាប់​ផ្ដើម​​​នា​ខែ​ធ្នូ ​​​ចុង​ឆ្នាំ​នេះ។ ស៊ន ដាវីន បន្ថែម​ថា៖ “​នេះ​ជា​ការ​ហ្វឹកហាត់​នៅ​ឆ្ងាយ ខ្ញុំ​នឹក​​​​​ស្រុក និង​អ្នក​គ្រប់​គ្នា​​ក្នុង​គ្រួសារ​ខ្ញុំ។ ​ខ្ញុំ​មិន​​ដឹង​​ថា​​ការ​​ហ្វឹកហាត់​នៅ​ទី​នោះ​នឹង​យ៉ាង​ម៉េច​ទេ តែ​​ខ្ញុំ​រំពឹង​ថា​នឹង​អាច​ឈ្នះ​មេដាយ​ស៊ីហ្គេម​ទៀត”។
ស៊ន ដាវីន ​​​ជា​កីឡា​ការិនី​​តេក្វាន់ដូ​ដ៏​ឆ្នើម​របស់​កម្ពុជា ​ធ្លាប់​​​​​បាន​ឈ្នះ​មេដាយ​​​សំរឹទ្ធ​ ស៊ីហ្គេម​នៅ​ឡាវ​កាល​ឆ្នាំ​២០០៩ និង​បាន​មេដាយ​ប្រាក់​មួយ​ទៀត កាល​ស៊ីហ្គេម​​២០១១ នៅ​ឥណ្ឌូណេស៊ី​​។ ដាវីន ក៏​​ធ្លាប់​​ឈ្នះ​មេដាយ​​​អន្តរជាតិ​ជា​ច្រើន​ទៀត​ ខណៈ​ដែល ស៊ន សៀវម៉ី ​ក៏​​ជា​​អ្នក​មាន​ថ្វី​ដៃ​​ល្អ​ម្នាក់​ដែរ ដោយ​ធ្លាប់​​ឈ្នះ​មេដាយ​ សំរឹទ្ធ ​​មួយ ​ដើម្បី​​​​បើក​ឆាក​​មេដាយ​ដំបូង​គេ​ឲ្យ​​កម្ពុជា​​កាល​ស៊ីហ្គេម​ ឆ្នាំ​២០១១៕ ​

ស៊ន ដាវីន កាល​ប្រកួត​នៅ​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​២០១២​
ស៊ន សៀវម៉ី កាល​ឈ្នះ​មេដាយ សំរិទ្ធ​ ​នៅស៊ីហ្គេម​២០១១
ប្រភព៖ Sabay