​តាម​ការ​ប្រៀបធៀប ដោយ​​ចម្រាញ់​យក​តែ Smartphone ចំនួន ៣ម៉ូដែល ដែល​លក់​ដាច់​ជាង​គេ​ក្នុង​រយៈពេល ៤ខែ​ចុង​ក្រោយ ​របស់បណ្តា​​ក្រុមហ៊ុន​ចែកចាយ​លក់​ធំៗគិត​​ចាប់​ពី​ខែ​កុម្ភៈ ដល់​ខែ​ឧសភាជ័យជំនះ ឃើញ​ថា Galaxy S4បាន​វ៉ា​ឈ្នះ​​ iPhone 5 របស់ Apple ដែល​គ្រង​តំណែង​ ៣ ខែ​ជាប់ៗ​គ្នា។
នៅ​លើ​​បញ្ជី​ឈ្មោះ​ខាងលើ​ឃើញ iPhone 5 នៅ​ពី​លើ​គេ ដោយ Smartphone របស់ Apple ម៉ូដែល​នេះ​អាច​គ្រង​ដំណែង​ជា​ម្ចាស់​ជើង​ឯក​លក់​ដាច់​ជាង​គេ​រយៈពេល ៣​ខែ​ជាប់ៗ​គ្នា (កុម្ភៈ-មេសា) នៅ​ក្រុមហ៊ុន Verizon, Sprint និង T-Mobile។ ទោះ​ជា​ខ្លាំង​យ៉ាង​ណា រហូត​មក​ដល់​ខែ​ឧសភា​ Smartphone ត្រកូល Galaxy ចេញ​ថ្មី Galaxy S4 បាន​វ៉ា​យក​ឈ្នះ iPhone 5 វិញ​ឈរ​លំដាប់​កំពូល​លក់​ដាច់​ជាង​គេ​ជំនួស​វិញ។
នេះ​អាច​ស​បញ្ជាក់បាន​​ថា Galaxy S4 គឺ​ជា​ផលិតផល​ទូរសព្ទ​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ។​ តែ​យ៉ាង​ណា តើ​ទូរសព្ទ​ស៊េរី​ទំនើប​​មួយ​នេះ​អាច​គ្រង​តំណែង​បាន​យូរ​ប៉ុណ្ណា ខណៈ Apple ក៏​ជិត​នឹង​មាន​ផលិតផល​ថ្មី iPhone 5S ដែល​នឹង​បង្ហាញ​ខ្លួន​នាពេ​ល​ឆាប់ៗ​ខាង​មុខ​នេះ​។
ចាំ​តាមដាន​ទាំង​អស់​គ្នា​ណា៎។
ប្រភព៖ Sabay