Zidane អាច​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Real Madrid

អតីត​កីឡាករ​ជម្រើស​ជាតិ​បារាំង Zinedine Zidane អាច​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​នៃ​ក្រុម Real Madrid ជំនួស​តំណែង​លោកJose Mourinho ដែល​បាន​ផ្លាស់​ទៅ​ដឹក​នាំ Chelsea ទៅ​ហើយ​នោះ។ លោក Florentino Perez ប្រធាន​ក្លិប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ បាន​បង្ហើប​​ឲ្យ​ដឹង​ថា Zidane អាច​ជា​បេក្ខភាព​មួយ​ ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្លិប​មិន​ប្រញាប់ប្រញាល់​តែងតាំង​គ្រូ​ថ្មី​ឡើយ។
ក្រោយ​ពេល​លោក Mourinho ចាកចេញ​ពី​កៅអី​ដ៏​ក្ដៅ​នៅ Bernabeu ទៅ Stamford Bridge សាជាថ្មី​តាំង​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​លេច​ចេញ​នូវ​សំនួរ​ថា​ក្លិប​នេះ​នឹង​តែងតាំង​គ្រូ​ណា​ជំនួស​វិញ? ពាក្យ​ចចាមអារ៉ាម​មុន​គេ​ដែល​លេច​ឡើង គឺ​ថា​គ្រូ​បង្វឹក​ Paris Saint Germain លោក Carlo Ancelotti ជា​បុគ្គល​ទំនង​ជាង​គេ ប៉ុន្តែ​ក្លិប​ជើង​ឯក​បារាំង​ បាន​បង្ហាញ​ក្ដី​រំពឹង​​ថា​ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនោះ​ នឹង​បន្ត​នៅ​ដល់​ចប់​កុងត្រា។
Zidane ដែល​បាន​ព្យួរ​ស្បែកជើង​កាល​ពី​ឆ្នាំ​២០០៦​នោះ មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី Real Madrid ឡើយ​ ពោល​គឺ​នៅ​មាន​តួនាទី​មួយ​ចំនួន​ក្នុង​ក្លិប​រហូត​ដល់​បច្ចុប្បន្ន ដូច​ជា​តួនាទី​គ្រូ​បង្វឹក​ឈុត​យុវជន​ជា​ដើម។ លោក Perez បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ក្នុង​ទូរទស្សន៍​មួយ​របស់​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​អង្គារ​ថា Zidane អាច​ធ្វើ​ជា​គ្រូ​បង្វឹក​ Real Madrid បាន ​ដោយ​សារ​អតីត​ខ្សែ​ប្រយុទ្ធ​រូប​នោះ មាន​គ្រប់​តាម​អ្វី​ដែល​ក្លិប​ចង់​បាន។ ប្រធាន​ក្លិប​វ័យ​៦៦ឆ្នាំ ក៏​មិន​បាន​បង្ហាញ​បេក្ខភាព​ណា​ផ្សេង​ទៀត​ដែរ។
សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា Zidane សក្ដិសម​ធ្វើ​ជា​គ្រូ​បង្វឹក Real Madrid ឬ​អត់? ចុះ​ក្រៅ​ពី Zidane មាន​បេក្ខភាព​ណា​ផ្សេង​ទៀត ដែល​ប្រិយមិត្ត​គិត​ថា​អាច​ជំនួស​កៅអី​លោក Mourinho បាន?
ប្រភព៖ Sabay
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha