នាឱកាសពិព័រណ៍ផលិតផលបច្ចេកវិទ្យា Computex Taipei 2013 ក្រុមហ៊ុនដ៏ល្បីឈ្មោះមួយរបស់តៃវ៉ាន់ Gigabyteបានបង្ហាញ Smartphone ត្រកូល Gsmart ៣ ស៊េរីតែម្តង ដែលមានឈ្មោះ Maya, Sierra និង Simba និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean ដើម្បីជាការសម្ងែង ជាមួយបណ្ដាក្រុមហ៊ុនធំៗជាច្រើនទៀតមកពីជុំវិញពិភពលោក។
-ចាប់ណែនាំដំបូងពីម៉ូដែល Gigabyte Gsmart Simba។ ទូរសព្ទនេះមានអេក្រង់ប្រភេទ IPS HD ទំហំ ៥អ៊ីញ, កាមេរ៉ាក្រោយទំហំ 8MP និងខាងមុខ 1.3MP។ Simba បំពាក់ CPU Qualcomm Snapdragon 400 ប្រភេទ dual-core ជាមួយល្បឿន 1.4GHz និង RAM ទំហំ 1GB។ មេម៉ូរីម៉ាស៊ីនទំហំ 4GB, កម្រិតថាមពលថ្ម 1900mAh, ប្រើស៊ីម២។
ចំណែក Gigabyte Gsmart Maya ជាទូរសព្ទតូចជាងគេក្នុងចំណោមទាំង ៣ស៊េរីនេះ។ វាមានអេក្រង់ទំហំ ៤,៥អ៊ីញជាមួយ resolution 960x450px, មានកម្រិតថាមពលថ្ម 1700mAh។ Smartphone នេះមានកាមេរ៉ាក្រោយទំហំ 8MP និងខាងមុខ 2MP។ ទាក់ទិននឹងល្បឿនដំណើរការវិញ ទូរសព្ទនេះបានបំពាក់ CPU Media Tek MT6589 ប្រភេទquad-core ល្បឿន 1.2GHz, RAM ទំហំ 1GB និងមានមេម៉ូរីម៉ាស៊ីនទំហំ 4GB។ វាមានកម្រិតថាមពលថ្ម 1700mAh។
ចុងក្រោយ Gsmart Sierra មានលក្ខណៈ សម្បត្តិដូចជា៖ អេក្រង់ទំហំ ៥អ៊ីញ, បំពាក់ CPU Media Tek MT6589T Turbo quad-core ល្បឿន 1.5GHz, RAM ទំហំ 1GB, មេម៉ូរីម៉ាស៊ីនទំហំ 4GB, កាមេរ៉ាក្រោយទំហំ 13MP និងខាងមុខទំហំ 2MP, ប្រើស៊ីម២, ថ្មមានកម្រិតថាមពល 2000mAh។
គួរឱ្យស្ដាយពុំមានព័ត៌មានពីតម្លៃ និងកាលបរិច្ឆេទចេញលក់នៅឡើយទេ។ ចុះប្រិយមិត្តវិញ លក្ខណៈសម្បត្តិទាំង ៣ស៊េរីខាងលើ តើតម្លៃប្រហែលប៉ុន្មានដែរ? តើអាចជែងជាមួយ Smartphont ល្បីៗសព្វថ្ងៃដែរឬទេ?
ប្រភព៖ Sabay

Post a Comment