មហាបាតុកម្ម​នៅ​ប្រេស៊ីល​​​ផ្ទុះ​​​​​នៅ​ជាង​ ១០០​ទីក្រុង​


ប្រជាជន​ប្រេស៊ីល​​ប្រមាណ​ជាង​​ ​១លាន​នាក់​​បាន​​ចូល​រួម​​​​ធ្វើ​បាតុកម្ម​​នៅ​ទីក្រុង​​ជាង​ ១០០​ ​ទូទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ។
​​បាតុកម្ម​បាន​ផ្ទុះ​ឡើង​​​ជាង​​មួយ​​សប្ដាហ៍​​មក​ហើយ។ បាតុករ​ចង់​ឱ្យ​រដ្ឋាភិបាល​​កាត់​បន្ថយ​​ថ្លៃ​សេវា​ឡាន​ក្រុង​ ​​ ​​​អំពើ​ពុក​រលួយ​  បង្កើន​​សេវា​សាធារណៈ​ (អប់រំ និង​សុខាភិបាល) ​​និង​កាត់​បន្ថយ​​ការ​ចំណាយ​ដ៏​ច្រើន​លើស​​លប់​​​លើ​ការ​​រៀប​ចំ​កីឡា​បាល់​ទាត់​​ពិភពលោក​នៅ​​ឆ្នាំ​ក្រោយ។
បាតុកម្ម​កន្លង​ទៅ​​ ​មាន​​​យុវតី​វ័យ​ ១៨​​​ឆ្នាំ​​ម្នាក់​បាន​ស្លាប់​ និង​មនុស្ស​ជា​ច្រើន​នាក់​រង​របួស។ ​ប៉ូលិស​បាន​បាញ់​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​​​គ្រាប់​កាំភ្លើង​ជ័រ​​​ក្នុង​ពេល​​​បង្ក្រាប​បាតុករ។ ​ទោះ​ជា​ជា​មាន​ការ​បង្ក្រាប​យ៉ាង​នេះ​ក្ដី​ ក៏​កម្លាំង​​​បាតុករ​​​​នៅ​តែ​​ប្រមូល​ផ្ដុំ​គ្នា​​​​​​បន្ត​ធ្វើ​បាតុកម្ម​​​ ជា​ពិសេស​នៅ​តាម​ដង​ផ្លូវ។
​នៅ​ទីក្រុង​​ Rio de Janeiro ​​​មួយ​ប៉ុណ្ណោះ​ ​​មាន​​​បាតុករ​ប្រហែល​ ៣​សែន​​​នាក់​បាន​ផ្ទុះ​កំហឹង​​​តវ៉ា​ ​ក្នុង​នោះ​មាន​​មនុស្ស​ប្រហែល​​ ​៤០​នាក់​បាន​រង​របួស។ ​
​ប្រធានាធិបតី​​ប្រេស៊ីល​​ លោក​​​​ស្ត្រី​ ​ Dilma Rousseff ​បាន​​​​​កោះ​​ប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​បន្ទាន់​កាល​ពី​ម្សិលមិញ​​បន្ទាប់​ពី​​​​​នៅ​ស្ងប់ស្ងាត់​មួយ​រយៈ។​ ​លោក​ស្ត្រី​បាន​សន្យា​ថា​ នឹង​​​​​​បើក​ការ​ចរចា​ជា​មួយ​​​សមាជិក​​​ក្រុម​អ្នក​តវ៉ា​ ហើយ​​លោក​ស្ត្រី​ក៏​​បាន​ថ្លែង​​ផង​ដែរ​ថា​​ លោក​ស្ត្រី​នឹង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដើម្បី​​ថែរក្សា​​សណ្ដាប់​ធ្នាប់​​​​នៅ​ក្នុង​​ប្រទេស។
ជា​មួយ​​គ្នា​នេះ​​ ក៏​មាន​ការ​អំពាវនាវ​​​តាម​បណ្ដាញ​សង្គម​​ និង​តាម​រយៈ​សារ​អេឡិចត្រូនិក​​ជា​ច្រើន​ផង​ដែរ​​ដើម្បី​​​​ធ្វើ​បាតុកម្ម​​​មួយ​ទៀត​នៅ​សប្ដាហ៍​ក្រោយ​នេះ

ប្រភព៖ Sabay

Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha