អេក្រង់​ iPhone 5S ​​បង្ហាញ​មុខមែន​ទែន​​​ហើយ?​

ដូច​ដែល​​របាយការណ៍ ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​មុន​មែន​​ថា​​ ​​​​​អេក្រង់​ iPhone 5S នឹង​ផលិត​ក្នុង​ទ្រង់​ទ្រាយ​ធំ​នៅ​ខែ​មិថុនា​នេះ​​ ឥឡូវ​​នេះ​គេ​ប្រទះ​​ឃើញ​រូបភាព​​​​ប៉ុន្មាន​សន្លឹក ដែល​​​​ទំនង​ជា​​​​ផលិត​ដូច​ការ​​គ្រោង​ទុក​មែន។
រូប​ភាព​​អេក្រង់​​ iPhone 5S នេះ​​បាន​ចុះ​ផ្សាយ​​ដោយ​ MacRumors ប៉ុន្តែ​មិន​ទាន់​មាន​ការ​វិភាគ​​​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ​គ្រាន់​តែ​ថា​ ​រូប​ភាព​​ទាំង​នោះ​គឺ​ដូច​​គ្នា​ទៅ​នឹង​​ការ​រំពឹង​ទុក​​របស់​​​​ក្រុម​​អ្នក​វិភាគ​ ថា​​មាន​រូបរាង​ដូច​ iPhone 5។
ទោះ​ជា​យ៉ាង​​នេះ​ក្ដី​ ​ ​iPhone ​​5S ​ម៉ូដែល​ចុង​ក្រោយ​នេះ​​ ​ ត្រូវ​ក្រុម​អ្នក​តាម​ដាន​បច្ចេកវិទ្យា​​​​​អះអាង​ថា​ ក្រុមហ៊ុន​ Apple ​នឹង​​សម្រិត​សម្រាំង​​​ឱ្យ​ខុស​ពី​ជំនាន់​មុនៗ​ ដោយ​​បន្ថែម​​មុខ​ងារ​ពិសេស​មួយ​ចំនួន​ទៀត​ដូច​ជា​​​ ​មុខងារ​ស្គែន​ក្រយៅ​ម្រាម​ដៃ​ជា​ដើម តែ​ចំពោះ​​ការ​រចនា​​វិញ​មិន​​ទាន់​​ដឹង​ឱ្យ​​ប្រាកដ​ថា​​ខុស​ពី​ម៉ូដែល​មុន​ៗ​យ៉ាង​ណា​នោះ​ទេ។
ជា​មួយ​គ្នា​​នេះ​ដែរ​ ​​បើ​តាម​ប្រភព​​បណ្ដាញ​ព័ត៌មាន​ ​gottabemobile ​បាន​​ឱ្យ​ដឹង​ដែរ​ថា​ ​​វា​ពិត​ណាស់​ដែល​អេក្រង់​​​​​ iPhone 5S មាន​រូប​រាង​ដូច​​ iPhone 5 ​​ដែរ​។ ​ប្រភព​មួយ​នេះ​លើក​​ឡើង​បែប​​នេះ​ដោយ​សម្អាង​ថា​ ​​​​iPhone 3G និង​ iPhone 3GS ​មាន​រូប​រាង​ដូច​គ្នា​ ចំណែក​ iPhone 4 និង​ iPhone 4S ក៏​មាន​រូង​រាង​ដូច​​គ្នា​ដែរ​ អីចឹង​ហើយ​ទើប​​​ iPhone 5​ គួរ​តែ​​មាន​រូប​រាង​​ដូច​ iPhone 5S ដែរ។

កាល​ពី​ដើម​ខែ​ឧសភា​ ​សារព័ត៌មាន​ជប៉ុន​ Nikkan Kogyo Shimbun​ ​បាន​រាយការណ៍​ថា​​​ក្រុមហ៊ុន​ Sharp, LG Display និង Japan Display ជា​ក្រុមហ៊ុន​​​ផ្គត់ផ្គង់​អេក្រង់​ប្រភេទ Retina សម្រាប់​បំពាក់​នៅលើ​ iPhone 5S​ និង​ Smartphone ជំនាន់​ក្រោយ​ៗ​របស់​ក្រុមហ៊ុន​​ Apple។​ ទោះ​ជា​យ៉ាង​ណា​ រូប​ភាព​ដែល​​បែក​ធ្លាយ​នេះ​មិន​បាន​បញ្ជាក់​ថា​ ផលិត​ដោយ​​ក្រុមហ៊ុន​ណា​នោះ​ទេ។
សូម​មើល​វីដេអូ​​ឃ្លិប​នេះ៖




ប្រភព៖ Sabay
Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha