Samsung បង្ហាញ Tablet ២ស៊េរី​​​​​អាច​ដំណើរការ​​ជា​មួយ​ OS ចម្រុះ​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ឡុងដុង​ Samsung បាន​បង្កើត​ភាព​ភ្នាក់​ផ្អើល​ដល់​សាធារណជន​ចូលរួម​នៅ​ទីនោះ ដោយ​បាន​បង្ហាញ Tablet ស៊េរី​ថ្មី​ប្លែក​មិន​ធ្លាប់​មាន​របស់​ខ្លួន​ពី​មុន​ព្រោះ​អាច​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ចម្រុះ​ចំនួន ២ គឺ Windows 8 ​ផង​ និង Android​​ ផង​។ Tablet ចេញ​ថ្មី​ទាំង​ពីរ​មាន​ឈ្មោះ​ថា Ativ Q និងAtiv Tab 3
Ativ Tab 3 (ឆ្វេង)                                                                           Ativ Q (ស្ដាំ)

Ativ Q មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា៖ អេក្រង់​ទំហំ ១៣,៣អ៊ីញ​ជា​មួយ resolution ទំហំ 3200x1800px, ដង់ស៊ីតេ​ភិចហ្សែល 257ppi, CPU Core i5-4200U (Haswell ULT, dual-core + Hyper Threading) ល្បឿន 2.6GHz max turbo, 3MB L3, ក្រាហ្វិក Intel HD 4400, RAM ទំហំ 4GB ប្រភេទ DDR3L, SSD ទំហំ 128GB និង​មាន​រន្ធ​អាច​បន្ថែម​មេម៉ូរី​កាត​ប្រភេទ SD​, រន្ធ USB 3.0 ចំនួន ១ និង USB 2.0 ១, Micro HDMI, Ethernet port។ អ្វី​គួរ​កត់​សំគាល់​នោះ គឺ Ativ Q មាន​ប្រព័ន្ធ​ដំណើរការ​ដល់​ទៅ២ គឺ Windows 8.1 និង Android 4.2.2 Jelly Bean។ Ative Q មាន​ទម្ងន់ ១,៣គីឡូក្រាម និង​មាន​វិមាត្រ (៣២៧មមx២១៧មមx១៤មម)។ មើល​រូប​ Ativ Q៖

ប្រភព៖ Sabay




Share this article :

Post a Comment

 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha