| រលកយក្សស៊ូណាមិដែលកើតមានមកលើប្រទេសជប៉ុនកាលពីឆ្នាំ២០១១ |
បើយោងតាមការអះអាងរបស់លោក Atsushi Tanaka នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវព័ត៌មានគ្រោះមហន្តរាយនៃសាកលវិទ្យាល័យតូក្យូបានឲ្យដឹងថា អាជ្ញាធរកំពុងដាក់ឧបករណ៍វាស់ស្ទង់ដើម្បីតាមដានសកម្មភាពរញ្ជួយដីនៅបាតសមុទ្រ។ ការព្យាករលើការប្រកាសអាសន្នពីលទ្ធភាពកើតមានរលកស៊ូណាមិគឺមិនទាន់កំណត់បាននៅឡើយទេ ក៏ប៉ុន្តែបើផ្អែកតាមសេណារីយោដែលមានស្រាប់ បានបង្ហាញថារលកយក្សកម្រិតខ្លាំងជាងឆ្នាំ២០១១នេះ នឹងកើតមានពិតប្រាកដមែន។
អ្នកស្រាវជ្រាវក៏កំពុងបង្កើនការងាររបស់ពួកគេ ដើម្បីប្រមូលទិន្នន័យ និងផ្ដល់ព័ត៌មានពិស្ដារបន្ថែមពីទំហំប៉ះពាល់នៃគ្រោះមហន្តរាយខាងលើនេះ។ មជ្ឈមណ្ឌលស្រាវជ្រាវមួយនេះ ក៏កំពុងរៀបចំគម្រោងដ៏ពិសេសមួយផងដែរ ដើម្បីដាក់ចេញនូវយន្តការត្រៀមទប់ទល់ ពោលគឺការប្រើប្រាស់បច្ចេកទេសថ្មីលើការសិក្សាកម្ពស់ទឹករលក និងការកសាងជញ្ជាំងព័ទ្ធជុំវិញទីក្រុងទាំងមូល ដែលគេជឿជាក់ថា នឹងទទួលរងប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។
រលកយក្សស៊ូណាមិថ្មីនេះ ត្រូវបានគេជឿជាក់ថា អាចឈានដល់កម្រិត ៩វ៉ិចទ័រ ដែលនឹងកើតមាននៅក្បែរប្រជុំកោះ Honshu ស្ថិតនៅសមុទ្រប៉ាស៊ីហ្វិក ដែលអាចសម្លាប់ពលរដ្ឋប្រមាណ ៣២០.០០០នាក់ និងត្រូវខាតបង់ទឹកប្រាក់ប្រហែល ២,២ ពាន់ពាន់លានដុល្លារ៕
ប្រភព៖ Sabay
Post a Comment