ស្ថិតិចុងក្រោយនេះ បានសបញ្ជាក់យ៉ាងច្បាស់ថា រូបរាង (Interface) របស់ iOS កំពុងត្រូវការផ្លាស់ប្ដូរជាបន្ទាន់ក៏ព្រោះតែមានមតិភាគច្រើនចេញពីអតិថិជននិយាយដូចគ្នាថា ប្រព័ន្ធប្រតិបត្តិការលើ iPhone 4, 4S និង iPhone 5 គ្មានអ្វីកត់សំគាល់ថា ថ្មីទាល់តែសោះ។ មិនតែប៉ុណ្ណោះមតិពី user បានបន្តលើកឡើងទៀតថា អេក្រង់ Galaxy Note II និង S III ធំជាង តែតម្លៃធូរថ្លៃជាង។ នេះអាចជាចំណុចទទួលបានប្រជាប្រិយភាពមួយរបស់ Samsung Device ទាំងពីរ។
មើលតាមតារាងពិន្ទុ ACSI Score ឃើញថា Galaxy S III នៅពីលើគេ ហើយ Note II នៅបន្ទាប់ដែលទទួលបាន ៨៤ពិន្ទុដូចគ្នា។ រីឯ iPhone 5 និង iPhone 4S តាមលំដាប់ចុះតែទទួលបានពិន្ទុស្មើគ្នាផងដែរគឺ ៨២។ ដោយឡែកសម្រាប់ Galaxy S4 ពុំបានរាប់បញ្ចូលក្នុងបញ្ជីឡើយ ដោយសារការសិក្សាបានចាប់ធ្វើឡើងមុន GS4 ចេញម្ល៉េះ។
យ៉ាងណាមិញ Apple ក៏បានធ្វើកំណែប្រែលើ iOS 7 រួចទៅហើយ ដែលពេលនេះកំពុងដាក់ឱ្យ developer ធ្វើតេស្តសាកល្បងចេញដល់ iOS 7 beta 4។ អានលំអិត សូមចុចត្រង់នេះ …
ចុះប្រិយមិត្តវិញ តើយល់យ៉ាងណាដែរ? ចូលចិត្តប្រើ iPhone ឬ Galaxy?
ប្រភព៖ Sabay
Post a Comment