សមាជិកថ្មីក្នុងក្រុមគ្រួសារ
iPhone គឺ iPhone 5C បន្ទាប់ពីចរាចរលើទីផ្សារអស់មួយខ្យល់តាំងពីខែតុលារួចមក ឃើញថាប្រជាប្រិយភាពហាក់នៅមានកម្រិត ពោលនៅចាញ់ iPhone 5S និង iPhone 5។ តើដោយសារបែបនេះទើប Apple បញ្ឈប់ចង្វាក់ផលិតកម្មឬយ៉ាងណា?
របាយការណ៍ពីសារព័ត៌មាន DigiTimes នៅថ្ងៃនេះបានឱ្យដឹងថា ក្រុមហ៊ុនដែលជាដៃគូសហការដ៏ធំរបស់ Apple គឺ Foxconn
Electronics (
Hon Hai Precision Industry) នឹងបញ្ឈប់ចង្វាក់ផលិតកម្ម iPhone 5C នៅសាខារោងចក្រដែលស្ថិតនៅរដ្ឋធានី Zhengzhou ប្រទេសចិន។ ទន្ទឹមនោះ រោងចក្រនឹងបន្តផលិត iPhone 5S យ៉ាងច្រើនជំនួសវិញ ដោយសារលទ្ធផលលក់ iPhone 5S មានសភាពល្អប្រសើរ។
ទោះជាយ៉ាងណា Foxconn បានចេញមកបកស្រាយថា ពុំដូចជាការលើកឡើងនេះឡើយ។ ក្រុមហ៊ុននឹងមិនបញ្ឈប់ការផលិតនោះទេ តែនឹងកាត់បន្ថយចំនួនផលិតប្រចាំសប្ដាហ៍វិញ។ នេះបើតាមសារព័ត៌មានចិន
ctechcn។ តាមមតិសាធារណជនខ្លះបានលើកឡើងថា iPhone 5C ពុំមែនជាគោលដៅចង់បានខ្លាំងរបស់អ្នកប្រើនោះទេ។ ម្យ៉ាងទៀត កម្រិតកំណែលម្អបើធៀបនឹង iPhone 5 ហាក់ពុំមានអ្វីខុសគ្នាសោះ ក្រៅតែបន្ថែមពណ៌ច្រើនប៉ុណ្ណោះ (៥ពណ៌៖ ស ខៀវ បៃតង លឿង និងផ្កាឈូក)។ ផ្ទុយទៅវិញ តួខ្លួនរបស់ iPhone 5C បែរជាផលិតពីប្លាស្ទិក ខុសពី iPhone 5 ដែលផលិតពីអាលុយមីញ៉ូមប្រើធន់ជាងទៅវិញ។ ប្រហែលជានរណាៗក៏យល់ពីហេតុផលនេះដែរ។
ពី៖
Sabay
Post a Comment