Featured Post Today
print this page
Latest Post

រីករាយជាមួយនិង Ambre ios7

ប្លែកជាមួយនឹង "Ambre iOS7" ជា Theme ដ៏ស្រស់ស្អាតសម្រាប់ iDevice។ សង្ឃឹមថាអ្នកនិងពេញចិត្តជាមិនខាន។
ដើម្បី Download "Ambre iOS7" សូមធ្វើតាមជំហ៊ានដូចខាងក្រោម៖


 1. ចូលទៅកាន់ "Cydia>Search> Ambre iOS7>Install
2. ចូលទៅកាន់ Setting>WinterBoard>Select Themes> Ambre ios7
3. ចុច < WinterBoard ដើម្បីថយក្រោយ បន្ទាប់ចុចពាក្យថា Respring ដើម្បីទទួលបាន Theme ដ៏ស្រស់ស្អាត
----------------សូមរីករាយជាមួយ Ambre ios7---------------------------------------





0 comments

ថ្ងៃដើមផលិត iPhone 6 ក្នុង១គ្រឿង

បន្ទាប់​ពី​ទូរសព្ទ​ iPhone 6/6 plus អាច​រក​ទិញ​បាន​ តាំង​ពី​ថ្ងៃ​ទី ១៩ កញ្ញា កន្លង​ទៅ គេ​សង្កេត​ឃើញ​ថា តម្លៃ​តាម​បណ្ដា​ហាង​ទូរសព្ទ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ មុន​ភ្ជុំ​នេះ ​លក់​ចន្លោះ​ពី ១.៤០០​ ដុល្លារ ទៅ ២.៥០០​ដុល្លារ។ តើ​ថ្លៃ​ដើម​ របស់​ iPhone 6 ហ្នឹង​ប៉ុន្មាន​ទៅ?

iPhone 6
ខាងក្រោម​នេះ​ជា​តម្លៃ​ដែល Sabay ទទួល​បាន​ពី​បណ្ដា​ហាង​លក់​ទូរសព្ទ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ​​ម៉ោង ១១ ព្រឹកនេះ កាល​ពី​ថ្ងៃ​ទី ២០ កញ្ញា៖
-iPhone 6 16 GB តម្លៃ​ប្រហែល ១.៤០០ ដុល្លារ​អាមេរិក
-iPhone 6 64 GB តម្លៃ​ប្រហែល ១.៦០០ ដុល្លារ​អាមេរិក
-iPhone 6 128 GB តម្លៃ​ប្រហែល ១.៧០០ ដុល្លារ​អាមេរិក
-iPhone 6 Plus ទំហំ 64 GB តម្លៃ​ជាង ២.៤០០ ដុល្លារ​អាមេរិក
-iPhone 6 Plus ទំហំ 128 GB តម្លៃ​ជាង ២.៥០០ ដុល្លារ​អាមេរិក

តម្លៃ​សុទ្ធ​តែ​ជាង ១ពាន់​ដុល្លារ ចុះ​ថ្លៃ​ដើម​ផលិត​ប៉ុន្មាន​ទៅ? យោង​តាម​ប្រភព​ពី CNN បាន​ឲ្យ​ដឹង​ថា តម្លៃ​​ទាំង 6 និង 6 plus ក្នុង​មួយ​គ្រឿងៗ Apple ចំណាយ​តែ​ ២២៧ ដុល្លារ​អាមេរិកប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​ជា​តម្លៃ​ទៅ​តាម​ Hadware សំខាន់ៗ ដូចជា៖
-បន្ទះ​Board៖ ១២៦ ដុល្លារ
-អេក្រង់៖ ៤១,៥០ ដុល្លារ
-កាមេរ៉ា៖ ១៦,៥០ ដុល្លារ
-ឧបករណ៍​បំពង​សំឡេង៖ ៧ ដុល្លារ
-ថ្ម៖ ៣,៥០ដុល្លារ
-ថ្លៃ​ចំណាយ​​ដទៃ​ទៀត៖ ៣២,៥០ ដុល្លារ​

ដូច្នេះ​តម្លៃ​សរុប របស់​ទូរសព្ទ​ជា​ទី​ស្រលាញ់​ រហូត​មាន​អ្នក​ខ្លះ​ចង​មុង ដេក​ចាំ​ទិញ ឬ​មាន​អ្នក​ខ្លះ​កាន់​លុយ​រាប់​ម៉ឺន​ដុល្លារ ​ទៅ​ទិញ​ iPhone ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​នេះ គឺ ថ្លៃ​ដើម​ដែល​ Apple ចាយ​សម្រាប់​​ផលិត ទាំង​អេក្រង់ ៤,៧ អ៊ីញ ​សម្រាប់​iPhone 6 អស់​តែ ២២៧ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។  សម្រាប់ iPhone 6 plus អាច​លើស​ហ្នឹង​តិច​តួច​ ព្រោះ​អេក្រង់​ធំ​ជាង (៥,៥អ៊ីញ)


0 comments

Apple ធ្វើបទបង្ហាញជំនាន់ថ្មីនៃ Smart Phone របស់ខ្លួនគឺ iPhone 6 មានពីរ Model

ចង់ឃើញរូបពិតរបស់ iPhone 6 ដែរឬទេ។ ម៉ោង ១២ៈ០០am ក្រុមហ៊ុន Apple បានបញ្ចេញ iPhone 6 ជាផ្លូវការហើយ ដែលវាមាន ២ Models
១. iPhone 6 (4.7")
២. iPhone 6 Plus (5.5")




ប្រភព Apple
0 comments

រីករាយជាមួយ Circly ដែលនិងធ្វើឲ្យអ្នកកាន់តែស្និតស្នាលជាមួយ iDevice របស់អ្នក



ការប្រើប្រាស់ Theme ថ្នីៗ ប្លែកៗ គឺជាវិធីមួយដែលធ្វើឲ្យអ្នកកាន់តែមានភាពស្និតជាមួយនឹង iDevice របស់អ្នក។ បន្ទាប់ពីអ្នកបានធ្វើការ Jailbreak iDevice របស់អ្នករួចហើយ អ្ន​កអាចលេង Style ប្លែកៗ នឹងតម្លើងកម្មវិធីប្លែកៗជាច្រើនទៅតាមចំនូលចិត្តរបស់អ្នក។ ថ្ងៃនេះខ្ញុំសូម បង្ហាញពី Theme ដ៏​ស្រស់ស្អាត់មួយដែលមានឈ្មោះថា Circly។ ខាងក្រោមនេះគឺជាវិធីសាសន៍ដើម្បីតម្លើងវា
១. ចូលទៅកាន់ Cydia>Sources



២. ចុចពាក្យ Edit ខាងស្តាំនៃផ្នែកខាងលើ បន្ទាប់ំមកចុចពាក្យ Add ខាងឆ្នេងនៃផ្នែកខាងលើ សូមវាយបញ្ចូលនូវ Source =>  http://repo.biteyourapple.net/ បន្ទាប់ចុចពាក្យ Add Source រងចាំឲ្យ​ដំណើរការរួចរាល់


៣. ចុច Search វាយពាក្យ Circly នៅក្នុង Package name & Descriptions បន្ទាប់មកចុចលើវា ដូចក្នុងរូប


៤. ចុច លើពាក្យ Install>Confirm បន្ទាប់មកវានិងលោតផ្ទាំង Download ដូចរូបខាងក្រោម
 បន្ទាប់ពី Download ចប់ ចុចលើពាក Return to Cydia




៥. ចូលទៅកាន់ Setting នៅលើ iDevice របស់អ្នកហើយ រកមើលពាក្យ Winterbaord>Select Themes
បន្ទាប់មកសូម ធិច ដូចរូបខាងក្រោម៖





បន្ទាប់ពី iDevice របស់អ្នកធ្វើការ Respring រូចរាល់ អ្នកនិងទទួលបាន Theme ដ៏ស្រស់ស្អាត ហើយ ខ្ញុំជឿជាក់ថាអ្នកនិងពេញចិត្តជាមួយវាមិនខានទេ។
0 comments

រីករាយជាមួយ Theme ជំនាន់​ទី​ពីរ​របស់ Axla គឺ​កាន់​តែ​ស្រស់​ស្អាត!

សំរាប់អ្នកដែលចូលចិត្តដាក់ Theme នៅ​លើ iDevices របស់​ពួក​គេ​ដែល​បាន Jailbreak រួច ឬ​ក៏មិ​ន​ទាន់​បាន​ដាក់ អ្នក​អាច​ធ្វើ​ការ​សាក​ល្បង​ជាមួយ​នឹង Theme ថ្មីៗ ហើយ​ស្រស់​ស្អាត​ដែល​ខេម​បូរី​ផត បាន​ណែនាំ​ឲ្យ​អ្នក​ធ្វើ​ការ​តម្លើង​កាល​ពីអត្ថ​បទ​មុនៗ ។ ប្រហែល​ជា​ប៉ុន្មាន​ខែ​មុន​ខេម​បូរីផត​ក៏​បាន​ណែ​នាំ Themeត្រកូល Axla នេះ​ឲ្យ​លោកអ្នក​ស្គាល់​ម្តង​ហើយ។ ឥលូវ​នេះ ខេមបូរីផត​បាន​ណែនាំ Theme ថ្មី​មួយ​ទៀត ដែល​ជា​ជំនាន់​ទីពីរ​របស់ ​Axla សំរាប់​ឲ្យ​អ្នក​ប្រើ​ប្រាស់​គ្រប់​វ័យ អាច​ធ្វើ​ការ​តម្លើង​បាន ហើយ​អាច​ធ្វើ​ឲ្យ Homescreen ទូរស័ព្ទ iPhone និង iPad មាន Icons កាន់​តែ​ទាក់​ទាញ នឹង​មាន​អារម្មណ៍​ល្អ​នៅ​ពេល​ដែល​អ្នក​បាន​ឃើញ។ សំរាប់ Theme នេះ​ដែរ​មាន​ឈ្មោះ​ថា Axla 2 ដែល​មាន​ពណ៌​ឆើត​ឆាយ​ចំរុះ​គ្រប់ពណ៌ សំរាប់​ពណ៌ទាំ​ង​នោះ​ដិ​ត​ល្អ ងាយ​ស្រួល​ក្នុង​ការ​មើល សំរាប់​មនុស្ស​គ្រប់​វ័យ​មិន​ពិបាក​ក្នុង​ការ​ប្រើ​ប្រាស់។ Axla 2 ជា Theme ដែល​អាច​ប្រើ​ប្រាស់​បាន​ទាំង iPhone និង iPad ដែល​បាន Jailbreak រួច ហើយ​ដំនើរ​ការ​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS 7 ឡើង​ទៅ៖
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម៖
  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយ​ពាក្យ​ថា http://repo.biteyourapple.net
  • បន្ទាប់មកចូលទៅកន្លែង Search រួច​វាយ​ពាក្យ​ថា Axla 2 ហើយ​ធ្វើ​ការ​ដំឡើង
  • បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយក Axla 2 -iPhone និង Axla 2-Icons សំរាប់ម៉ូឌែល iPhone ចំនែកឯ iPad វិញ​អ្នក​ត្រូវ​ចូល​ទៅ​កាន់​កន្លែង Select Themes ដដែល​រួ​ច​ធីក Axla 2-iPad និង Axla 2-Icons។
  • បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅ​ផ្នែក​ខាង​លើ​ជ្រុង​ខាង​ឆ្វេង) បើ​សិន​ជា​អ្នក​មិន​ទាន់​ច្បាស់​អ្នក​អាច​ចុច​យក cancel (នៅ​ផ្នែក​ខាង​លើ​ជ្រុង​ខា​ង​ស្តាំ) ហើយ​ជ្រើស​រើស​ឲ្យ​បាន​ត្រឹម​ត្រូវ​ម្តង​ទៀត​សំរាប់ iDevice របស់​អ្នក​មុន​នឹង​ធ្វើ​ការ Respring ដូច​ការ​ណែនាំ​ខាង​លើ។

បន្ទាប់ពីធ្វើការដំឡើង Theme ខាងលើនេះរួច អ្នក​ប្រាកដ​ជា​បា​ន​ឃើញ Homescreen របស់​អ្នក​ជាមួយ​នឹង Icons ស្អាតៗ មាន​ពណ៌​ចំរុះ ថែ​មទាំ​ង​ធ្វើ​ឲ្យអារម្មណ៍​អ្នក​កាន់​តែ​ប្រសើរ នឹង​មិន​ធុញ​នៅ​ពេល​ដែល​ប្រើ​ប្រាស់។

ប្រពភ Cambo report


0 comments

របៀប​ឆែក​មើល​ Activation Lock មុន​សម្រេច​ចិត្ត​​ទិញ​ iPhone មួយ​ទឹក

Activation Lockជា​លក្ខណៈ​សម្បត្តិ​ដ៏​សំខាន់​សម្រាប់​អ្នក​ចង់​រក​ទិញ​iPhone មួយ​ទឹក​ដែល​មាន​ភ្ជាប់​មក​នូវ​កម្មវិធី​ Find My iPhone។ ​ថ្ងៃ​នេះ​យើង សូម​បង្ហាញ​គន្លឹះ​ទាំង​បី​យ៉ាង​ដើម្បី​ដឹង​ថា​ iPhone ​ណា​គួរ​ទិញ​ ណា​មិន​គួរ​ទិញ​​​ដើម្បី​កុំ​ឲ្យ​ជំពាក់​វាក់វិន​ថា ​មាន​គេ​លួច​យក​មក​លក់​ឱ្យ​យើង​បន្ត​ដោយ​មិន​បាន​ដឹង៖​

ជំហានទី១៖ ​ចូរ​ជឿជាក់​ថា​អ្នក​បាន​មើល​ព័ត៌មាន​នៅ​លើ​​Lock Screen ​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ​ប្រសិន​បើ​ iPhone នេះ​ត្រូវ​បាន​គេ​រើស​យក​ឬ​លួច​មក​នោះ​វា​ប្រាកដ​ជា​លោត​ផ្ទាំង​ Message ​ដែល​អាច​ប្រាប់​យើង​បាន​ថា​វា​កំពុង​ស្ថិត​នៅ​ក្នុង​ Lost Mode ឬ​ Remotely Erased ពី​ម្ចាស់​ដើម។ ពេល​នេះ​យើង​មិន​ចាំ​បាច់​ភ្ញាក់​ផ្អើល​​ទេ​ ព្រោះ​អ្នក​លក់​ក៏​អាច​កំណត់​បែប​នេះ​បាន​ដែរ ហើយ​បើ​មាន​ទាម​ទារ​ឱ្យ​វាយ​បញ្ចូល​ Passcode ​ចូរ​សុំ​ Passcode ពី​អ្នក​លក់​ភ្លាម។

ជំហានទី២៖ មាន​ចាប់​អារម្មណ៍​ថា​តើ​អ្នក​លក់​បាន​ធ្វើ​ការ​​Reset iPhone នៅ​ចំពោះ​មុខ​អ្នក​ទេ? ប្រសិន​បើ​ iPhone នេះ​គ្មាន​​បញ្ហា​អ្វី​ពី​មុន​មក​នោះ​ទេ អ្នក​លក់​ប្រាកដ​ជា​ធ្វើ​ការ​ Reset វា​ឱ្យ​យើង​បាន​ហើយ។ ដូច​នេះ​ ​ឱ្យ​គាត់​ចូល​ទៅ​កាន់ Setting > General > Reset >Erase All Content and Setting។ ​ប្រសិន​បើ​​​ទូរសព្ទ​មួយ​ទឹក​នោះ​មាន​កម្មវិធី​ Find My iPhone ​​ច្បាស់​ហើយ​ថា​​វា​ទាមទារ​ឲ្យ​វាយ​បញ្ចូល​ Password Apple ID ដើម្បី​ធ្វើ​ការ​ Confirm មុន​ចាប់​ផ្ដើម​ Erase។​ នៅ​ក្នុង​ដំណើរ​ការ​នៃ​ Erase ​នោះ​វា​និង​លោត​ផ្ទាំង​ Logo Apple និង​មាន​បង្ហាញ​របា​មួយ​នៅ​ក្រោម​ដូច​រូប​ខាង​ក្រោម៖
ជំហាន​ទី៣៖ បន្ទាប់​ពី​ Reset បាន​បញ្ចប់​រួច​រាល់ ពេល​នេះ​យើង​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​កំណត់​ Language Countryនិង Wi-Fi network ហើយ​វា​ក៏​ទាមទារ​ឱ្យ​យើង​វាយ​បញ្ចូល​ Apple ID និង​ Password ដូច​នេះ​មាន​ន័យ​ថា​ទូរសព្ទ​មួយ​នេះ​យើង​អាច​ទិញ​យក​មក​ប្រើ​បាន​គ្មាន​បញ្ហា ប៉ុន្តែ​បើ​វា​លោត​ផ្ទាំង​ Message ឱ្យ​វាយ​បញ្ចូល​ Apple ID និង​ Password របស់​ម្ចាស់​ដើម​នោះ​ ចូរ​អ្នក​ទាំង​អស់​គ្នា​កុំ​ភ្លេច​សុំ​ឱ្យ​អ្នក​លក់​វាយ​បញ្ចូល​ឱ្យ​យើង​ ហើយ​ប្រសិន​បើ​គាត់​នៅ​តែ​មិន​អាច​ដំណើរ​​ការ​ iPhone ឱ្យ​យើង​បាន ​នេះ​មាន​ន័យ​ថា​យើង​មិន​អាច​ទិញ​វា​យក​មក​ប្រើប្រាស់​បាន​ទេ។

0 comments

គន្លឹះ​បង្កើត​ Apple ID Password​ ឱ្យ​មាន​សុវត្ថិភាព​ជាង​មុន​ ក្រោយ​ពេល​អ្នក​ខ្លះ​ទើប​បែក​ធ្លាយ​រូប​ស្រាត

រ​បង្កើត​ Apple ID​ ជា​ការងារ​ចាំ​បាច់​បំផុត​ដែល​អ្នក​ប្រើប្រាស់ ​​iPhone​ ទាំង​អស់​ត្រូវ​អនុវត្តន៍​ដោយ​ត្រូវ​មាន​ Email Address​ និង​ Password។ Password ដែល​មាន​សុវត្ថិភាព​ខ្ពស់​គឺ​កាន់​តែ​អាច​ឱ្យ​យើង​ធ្វើ​ការ​ Log In​ ចូល​ទៅ​កាន់​ iCloud Apple Store iTune ​ឬ​ សេវា​ផ្សេងៗ​ទៀត​រឹត​តែ​មាន​ទំនុក​ចិត្ត។
Apple ​បាន​ធ្វើ​ការ​វិភាគ​ និង​រក្សា​ភាព​សម្ងាត់​ឱ្យ​អ្នក​ប្រើប្រាស់​​ iOS​ ទាំង​អស់​នៅ​ក្នុង​កម្រិត​ស្តង់ដារ​មួយ​ ដែល​មិន​ងាយ​បែក​ធ្លាយ​ឯកសារ​ ឬ​ទិន្នន័យ​សំខាន់​ចេញ​មក​ក្រៅ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​សាមញ្ញ​ដែល​អ្នក​ទាំង​អស់​គ្នា​អាច​បង្កើត​ Password​ ឱ្យ​មាន​សុវត្ថិភាព​ខ្ពស់​បាន៖
១៖ Strong Password​ ត្រូវ​តែ​មាន​យ៉ាង​តិច​៨​អក្សរ​ឡើង​ទៅ ​ដោយ​មាន​អក្សរ​ធំ​ និង​អក្សរ​តូច​ ព្រម​ទាំង​​លេខ​ ប៉ុន្តែ​មិន​ត្រូវ​មាន​តួ​អក្សរ​រៀង​ជាប់​​គ្នា​ (ឧ. L.M.N)​ លើស​​ពី​បី​ទេ។

២៖​ Security Question​  មាន​សារសំខាន់​ណាស់​ក្នុង​ការ​ការពារ​ពី​ការ​ Hack​ របស់​ជន​ណា​ម្នាក់​ ​ព្រោះ​វា​មិន​ងាយ​មាន​នរណា​ម្នាក់​អាច​ស្មាន​ត្រូវ​ ថា​តើ​យើង​ជ្រើស​រើស​យក​សំនួរ​អ្វី​នោះ​ទេ។ វា​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​អាច​ទៅ​ដូរ​ Password ​របស់​អ្នក​វិញ​បាន​ ក្នុង​ករណី​អ្នក​ភ្លេច​វា។
៣៖​ Two Step Verification​ Apple​ ផ្ដល់​ជម្រើស​ផ្សេង​ទៀត​ក្នុង​ការ​រក្សា​សុវត្ថិភាព​ដល់​អ្នក​​ប្រើប្រាស់​ តាម​រយៈ​ Two Step Verification​ ដោយ​តម្រូវ​ឲ្យ​ផ្ទៀង​ផ្ទាត់​ជា​មុន​ មុន​ពេល​អ្នក​អាច​ប្ដូរ​ព័ត៌មាន​ ឬ​ Password​ នៃ​ Apple ID​ របស់​អ្នក​បាន។
៤៖​ Encryption and SSL ​​គ្រប់​វិបសាយ​ ដែល​អ្នក​ចូល​ទៅ​មើល​ ឬ​ប្ដូរ​Password​របស់​អ្នក​ Apple ID​ បាន​ប្រើប្រាស់​ Secure Sockets Layer (SSL)​ ដើម្បី​ការពារ​សុវត្ថិភាព​របស់​អ្នក។ មើល​រូប​សោ​នៅ​លើ​browser​ ពេល​អ្នក​ចូល​ទៅ​កាន់​ My Apple ID​ របស់​អ្នក៕

ពី Sabay
0 comments
 
Support : BBU
Copyright © 2014. Dormcha Share - All Rights Reserved
Created by BBU Student
Design by Seyha